ព័ត៌មានជាតិ
អាជ្ញាធរស្រុកគិរីសាគរ បន្តបំផុសស្មារតីដល់ពលរដ្ឋ និងអ្នកទេសចរទុកសំរាមឱ្យត្រឹមត្រូវ
កោះកុង៖ អាជ្ញាធរស្រុកគិរីសាគរ នៅតែបន្តបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលរស់នៅ ឬមកលេងកម្សាន្តនៅលើកោះស្តេច ចូលរួមបែងចែកសំរាមឱ្យត្រឹមត្រូវមុននឹងអ្នកប្រមូលចុះយកទៅទីលានសំរាម។

លោក ទួន ឪទី អភិបាលស្តីទីស្រុកគិរីសាគរ បានដឹកនាំដល់អាជ្ញាធរភូមិឃុំ សមត្ថកិច្ច គ្រូបង្រៀន សិស្សានុសិស្ស ព្រមទាំងពលរដ្ឋចុះប្រមូលសំរាមនៅតាមដងផ្លូវ និងឆ្នេរសមុទ្រ ដោយអប់រំណែនាំអំពីការទុកដាក់សំរាមរឹងរាវឱ្យមានសណ្តាប់ធ្នាប់ល្អ ចៀសវាងបង្កផលប៉ះពាល់បរិស្ថានសោភ័ណ្ឌបរិ ស្ថាន ខណៈឃុំកោះស្តេច ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ។

លោកអភិបាលស្តីទីស្រុកគិរីសាគរ ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះថា ការរៀបចំទុកដាក់មានសណ្តាប់ធ្នាប់ត្រឹមត្រូវស្អាតល្អបាន លុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ និងអ្នកទេសចរដែលរស់នៅ និងមកលេងកម្សាន្តនៅលើកោះស្តេចតែម្តង។
បើតាមលោក ទួន ឪទី កន្លងទៅថ្មីៗបាន ជួបសំណេះសំណាលជាមួយក្រុមអាជីវករ និងម្ចាស់សណ្ឋាគារផ្ទះសំណាង់ ក៏ដូចជាអ្នកសេវាកម្មទេសចរណ៍នៅលើកោះស្តេច ដើម្បីស្តាប់មតិពីដំណើរការប្រមូលសំរាមវិនិយោគដោយក្រុមហ៊ុន សួរ វីរៈ ក្នុងន័យបំពេញបន្ថែមលើតម្រូវការដែលកំពុងមានចំពោះយន្តការប្រមូលតាមខ្នងផ្ទ និងផ្ទះសំណាក់ សណ្ឋាគាររយៈពេល៤ខែមកនេះ។
បន្ទាប់ពីមានយន្តការអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ អាជ្ញាធរសង្កេតឃើញថា មានការចូលរួមច្រើនពីរបៀបទុកដាក់ និងមិនចោលសំរាមទៅក្នុងទឹកសមុទ្រ ផ្ទុយមកវិញពួកគាត់ក៏ជំនួយជាថវិកាទៀតផង។ អាជ្ញាធរនឹងបន្តដាក់ពង្រាយធុងសំរាមតាមខ្នងផ្ទះពលរដ្ឋ និងតំបន់ប្រតិបត្តិករសេវាកម្មទេសចរណ៍ថែម។
បច្ចុប្បន្ន កោះស្តេចមានឡដុតសំរាមដោយឧបត្ថម្ភគាំទ្រដោយក្រសួងបរិស្ថាន តបនឹងទៅនឹងចង់បានរបស់អាជ្ញាធរ និងពលរដ្ឋ សម្រាប់លើកកម្ពស់គាំពារថែរក្សាបរិស្ថានអនាម័យ។ ហើយក្នុង១ថ្ងៃៗបរិមាណសំរាមដែលបញ្ចេញតាមខ្នងពលរដ្ឋ និងផ្ទះសំណាក់មិនក្រោម១តោននោះទេ។ ពលរដ្ឋរស់នៅលើកោះស្តេចមានជាង៦០០គ្រួសារ ភាគច្រើនប្រកបរបរនេសាទសមុទ្រ និងផ្តល់សេវាកម្មទេសចរណ៍៕ អត្តបទៈសិរីវឌ្ឍនៈ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


