Connect with us

ព័ត៌មានជាតិ

សន្និបាតគណបក្សប្រជាជនកម្ពុជា គាំទ្រសំណើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ

បានផុស

នៅ

សន្និបាតគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញ បានប្រកាស​គាំទ្រទាំងស្រុង លើសំណើ​វិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយ សំអាងថា ​​សំណើ​វិសោធនកម្ម​នេះ សំដៅ​បម្រើឧត្តមប្រយោជន៍របស់ជាតិ ដែល​ក្នុងនោះ​រួមាន៖​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីមួយ, ការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសក​កម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកប​ដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ទីពីរ, ការធានា​ការពារ និងថែរក្សាឲ្យបាននូវ​សន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ របស់ប្រទេសជាតិ​នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ​លើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។​​

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ​ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា  ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ​ និងជាសំណើធ្វើវិសោធនកម្ម​លើកទី ១០ ត្រូវ​​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ ​បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះ​​មហាក្សត្ររួចហើយ​ ​កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ​២០២២ ហើយ​សេចក្តីព្រាង​វិសោធនកម្ម​​នេះ ក៏បានទៅដល់រដ្ឋសភាហើយ ផងដែរ​៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម