ព័ត៌មានជាតិ
គួរឱ្យសោកស្ដាយ!សត្វផ្សោត១ក្បាល ត្រូវបានប្រទះឃើញងាប់
សត្វផ្សោតមួយក្បាល ត្រូវបានប្រទះឃើញងាប់ នៅចំណុចព្រែកខ្សោរ ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ លោក ម៉ុក ពន្លក បានថ្លែងថា ផ្សោតដែលប្រទះឃើញងាប់នេះ គឺជាផ្សោតញី ដែលមានប្រវែង ២៣០សង់ទីម៉ែត្រ ទម្ងន់ប្រហែល ២០១គីឡូក្រាម ។លោកថា តាមការសន្និដ្ឋានរបស់អ្នកពាក់ព័ន្ឋ បានបង្ហាញថា ផ្សោតនេះ បានងាប់ប្រហែល១ថ្ងៃមុន ។

នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា តាមការពិនិត្យ គឺសពសត្វផ្សោតនេះ មានវ័យចំណាស់ ខណៈលើដងខ្លួន មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
មន្ត្រីជំនាញធ្លាប់បានលើកឡើងថា សត្វផ្សោតនៅកម្ពុជា មានចន្លោះពី ៨០ ទៅ១០០ក្បាល ហើយភាគច្រើនរស់នៅអន្លង់កាំពី ខេត្តក្រចេះ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


