ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញបញ្ជាមិនឲ្យមានការប្រើប្រាស់គ្រឿងញៀននៅក្នុងជួរកងទ័ពជាដាច់ខាត
អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជួរកងទ័ពមិនអនុញ្ញាតឱ្យមានការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ពីព្រោះបើទុកឲ្យមានបញ្ហាបែបនេះតទៅទៀត នឹងធ្វើឲ្យខូចដល់អ្នកដទៃ ហើយឈានទៅដល់មានបញ្ហាធ្ងន់ធ្ងរដល់សង្គម។

ប្រសាសន៍របស់លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ លោកបញ្ជាក់យ៉ាងនេះថា “ឥឡូវចាប់ផ្តើមមានបញ្ហាក្នុងកងទ័ព ខ្ញុំប្រាប់ មនោសញ្ចេតនាមានព្រំដែន អង្គភាពខ្លះគាត់យោគយល់ច្រើនដងពេក ឲ្យតែមានគាត់យោគយល់ គាត់បញ្ជូនទៅបណ្ដុះបណ្ដាល ទៅកន្លែងអប់រំសុខភាព ជាហើយត្រឡប់មកវិញប្រើទៀត”។ បើតាមលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បើយើងមិនទាន់តឹងទេ យើងកំពុងតែធ្វើបាបពួកគេ។

បើតាមលោក ហ៊ុន ម៉ាណែត ទី១, នឹងធ្វើបាបមនុស្សដែលប្រើប្រាស់នោះ ដោយសារមានមនោសញ្ចេតនាច្រើនពេក។ ទី២, យើងកំពុងធ្វើបាបដល់ឪពុកម្ដាយ គ្មានឪពុកម្ដាយណាដែលឲ្យកូនចូលទ័ពដើម្បីប្រើគ្រឿងញៀន គឺដើម្បីពង្រឹងវិន័យ។ ទី៣, កំពុងតែធ្វើបាបម្ដាយឪពុកអ្នកផ្សេងទៀត មានន័យថា នឹងនាំអោយអ្នកផ្សេងផ្សេងៗខូចបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា បើយើងមិនកាត់ផ្ដាច់ទេ យើងចេះតែទុកនៅរបៀបនេះតទៅទៀត យើងមិនត្រឹមតែធ្វើបាបមនុស្សម្នាក់ទេ គឺធ្វើបាបពុកម្ដាយមួយគ្រួសារ ឬអាចធ្វើបាបដល់មនុស្ស១០គ្រួសារបន្ថែមទៀត។ លោកថា មានអ្នកខ្លះបែរជាយល់ថា យើងធ្វើបែបនេះ គឺធ្វើបាបកូនរបស់គាត់ទៅវិញ តែជាការខុស។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងដែរថា សម្រាប់អ្នកដែលចែកចាយគ្រឿងញៀន គឺមិនអាចអនុគ្រោះទេ។ លោកថា នៅក្នុងកងទ័ពមិនខុសពីនៅក្នុងសង្គមនោះទេ ការប្រព្រឹត្តគ្រឿងញៀន វាមិនត្រឹមតែបំផ្លាញខ្លួនឯងទេ គឺវាបំផ្លាញអ្នកដទៃ បំផ្លាញបំផ្លាញសង្គមថែមទៀត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


