ព័ត៌មានជាតិ
អន្តរក្រសួង កំពុងពិនិត្យមើលយ៉ាងល្អិតល្អន់លើរបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មុននឹងដាក់ជូនអង្គការសហប្រជាជាតិ
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមការងារ អន្តរក្រសួងដឹកនាំសរសេររបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាការកត់សម្គាល់ ឯកសារគោលរួមនេះ ជាឯកសារគោលមួយដែលក្ដោបនូវព័ត៌មានទូទៅចាំបាច់នានា អំពីព្រះរាជាណាចក្រកម្ពុជា ហើយដែលបង្កើតបានជាផ្នែកដំបូងទូទៅនៃរបាយការណ៍ ទាំងអស់សម្រាប់ដាក់ជូនស្ថាប័ន នៃសន្ធិសញ្ញានានា ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។ ឯកសារគោលរួម ជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ កម្ពុជាបានដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៩៧ ហើយការរៀបចំធ្វើជាថ្មី នូវឯកសារគោលរួមនេះ តបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើបច្ចុប្បន្នភាព ព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ដោយឯកសារនេះបានផ្ដោតលើបីចំណុចសំខាន់ៗមានជាអាទិ៍៖
ទី១. ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រសេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តិរបស់រដ្ឋ។
ទី២. ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិមនុស្ស។
និងទី៣. ការមិនរើសរើងនិងការដោះស្រាយ។


នៅក្នុងដំណើរការ នៃកិច្ចប្រជុំអន្តរក្រសួងនេះ តំណាងក្រសួង ស្ថាប័នទាំងអស់បានយកចិត្ត ទុកដាក់ពិនិត្យយ៉ាងល្អិតល្អន់លើគ្រប់ចំណុច ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានាថា រាល់ព័ត៌មានដែលបានដាក់បញ្ចូលក្នុងឯកសារគោលរួមនេះ ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមវិស័យនីមួយៗ ជាពិសេសទិន្នន័យដែលជាតួលេខ។



បន្ទាប់ពីកែសម្រួលបានជាសេចក្តីព្រាងចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹង គោរពស្នើសុំសេចក្ដីសម្រេចយល់ព្រមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លើឯកសារគោលរួមរបស់កម្ពុជានេះ រួចធ្វើការបញ្ចូនទៅអង្គការសហប្រជាជាតិ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដើម្បីចែករំលែកទៅដល់រាល់អង្គភាពសន្ធិសញ្ញានានា ដែលកម្ពុជាបានចូលជារដ្ឋភាគី៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


