ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់អ្នកសុរិន្ទឱ្យភ្ញាក់ខ្លួនកុំប្ដូរជីវិតច្បាំងជាមួយកម្ពុជាអី ព្រោះស្លាប់ទៅថៃមិនខ្វល់ឡើយ ជាក់ស្ដែងអនុទីនច្រៀងលេងយ៉ាងរំភើយ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថាយោធាថៃ តែងតែរុញឱ្យអ្នករស់នៅសូរិន្ទ សុីសាកេត បុរីរាំ និងឧបុនរាជធានី ចូលច្បាំងតាមបន្ទាត់ព្រំដែនឈ្លានពានលើកម្ពុជា ព្រោះក្រុមទាំងនេះគិតថាពួកគេជាសៀម មិនដែលគិតថាមានដើមកំណើតជាខ្មែរ។ លោក កែវ រ៉េមី ប្រាប់អ្នកទាំងនោះថា ល្មមភ្ញាក់ខ្លួនហើយ ឈប់ប្ដូរជីវិតចូលច្បាំងដើម្បីមហិច្ឆតាថៃទៀត ព្រោះស្លាប់ទៅក៏ថៃមិនខ្វល់ដែរ តួយ៉ាងពេលទាហានកំពុងស្លាប់នាយករដ្ឋមន្ត្រីអនុទីន ច្រៀងលេងយ៉ាងរំភើយ មិនកាន់ទុក្ខសោះឡើយ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ដាស់តឿនអ្នកសូរិន្ទតាមគណនីហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៤ ខែធ្នូ ដូច្នេះ៖« ខ្ញុំបានទទួលព័ត៌មានមួយដែលពួកនៅក្នុងរដ្ឋាភិបាល និងយោធាថៃនៅបាងកកមិនដែលគិតក្រុមរស់នៅខេត្តសូរិន្ទ សុីសាកេត បុរីរាំ និងឧបុនរាជធានីជាថៃនោះទេ។ អញ្ចឹងហើយបើទោះជាក្រុមនេះស្លាប់គរជើងគ្នាក៏នាយករដ្ឋមន្ត្រីថៃ និងយោធាថៃមិនខ្វល់ដែរ។ បងប្អូនអើយល្មមភ្ញាក់ខ្លួនហើយ កុំប្តូរជីវិតមកច្បាំងជាមួយខ្មែរកណ្តាលអី។ បើមិនជឿមើលទៅ អានុទីនកំពុងច្រៀងយ៉ាងសប្បាយ…។ »។

យោធាថៃបានបើកការឈ្លានពានបាញ់ប្រហារមកលើកម្ពុជាទ្រង់ទ្រាយធំម្ដងទៀត នៅដើមខែធ្នូ ដោយប្រើប្រាស់យុទ្ធោបករណ៍ល្មើសច្បាប់អន្តរជាតិជាច្រើនប្រភេទរាប់ចាប់ផ្សែងពុល គ្រាប់បែកចង្កោម និងយន្តហោះចម្បាំងជាដើម។ ក្រុមទាហានថៃ ដែលថ្នាក់លើរុញឱ្យចូលច្បាំងឈ្លានពានលើកម្ពុជាមួយចំនួនត្រូវបានគេកត់សម្គាល់ឃើញថាជាទាហានដែលចេះភាសាខ្មែរ ឬអ្នករស់នៅសូរិន្ទ បុរីរ៉ាំ និងឧបុនរាជធានី។ នៅក្នុងការប្រយុទ្ធជាច្រើនថ្ងៃមកនេះ មានសេចក្ដីរាយការណ៍ប្រភពសម្ងាត់ផ្ទៃក្នុងរបស់យោធាថៃមកថា មានទាហានថៃស្លាប់ និងរបួសជាច្រើននាក់។

ទោះបីជាទាហានថៃកំពុងប្រយុទ្ធ ស្លាប់ជាច្រើននាក់ក៏ដោយ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ហាក់មិនខ្វាយខ្វល់ មិនទៅពិធីបុណ្យសព្វ ឬកាន់ទុក្ខទាហានដែលស្លាប់ឡើយ ពោលគឺបែជាផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួនស្ដីពីសកម្មភាពច្រៀងលេងយ៉ាងរំភើយទៅវិញ។

គួរឱ្យដឹងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់ឱ្យ ក្រុមបញ្ញាវ័ន្ត ធុរជន អ្នកនយោបាយថៃ ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម មិនយកប្រទេសជិតខាងធ្វើជាសត្រូវ ចេះចាប់ដៃរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ បើចង់ឱ្យកម្ពុជា-ថៃ មានសន្តិភាព លែងមានសង្គ្រាម បង្ហូរឈាមគ្នា ងាយស្រួលធ្វើធុរកិច្ច ប្រជាជនមានប្រាក់ចំណូលខ្ពស់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


