ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រីកម្ពុជាថាបើកុំតែថៃមានយន្តហោះចម្បាំង ម៉្លេះថៃមិនមែនជាដៃគូររបស់វីរកងទ័ពខ្មែរឡើយ ប៉ុន្តែមិនយូរគេនឹងចុះចាញ់ បែកផ្ទៃក្នុង
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី មើលឃើញថា បើថៃគ្មានយន្តហោះចម្បាំងទេ ម៉្លេះទាហានថៃមិនមែនជាដៃគូររបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឡើយ។ លោកសម្ដែងការដឹងគុណចំពោះវីរៈកងទ័ពកម្ពុជា និងលើកទឹកចិត្តឱ្យខិតខំបន្ថែមទៀត នោះយោធាថៃនឹងចុះចាញ់ ព្រោះពួកគេគ្មានបទពិសោធ៍ហែលកាត់សង្គ្រាមដូចកងទ័ពកម្ពុជាឡើយ ហើយផ្ទៃក្នុងនឹងបែកបាក់។ ទេសរដ្ឋមន្ត្រីរូបនេះ លើកឡើងដូច្នេះ បន្ទាប់ពីយោធាថៃឈ្លាន និិងប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើកម្ពុជាប្រមាណ១សប្ដាហ៍ពេញ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី សង្កត់ធ្ងន់លើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែធ្នូ ដូច្នេះ៖« សង្រ្គាមមកទល់ថ្ងៃនេះទើបយើងដឹងយ៉ាងច្បាស់ថាបើគង់តែមានយន្តហោះទម្លាក់គ្រាប់បែក ម្ល៉េះទាហានថៃមិនមែនជាដៃគូប្រយុទ្ធជាមួយយើងនោះទេ។ ខ្ញុំសូមសំដែងនូវការគោរពនៃវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង។ យើងខំតស៊ូបន្តទៀត មិនយូរមិនឆាប់ ពួកទាហានសៀមនឹងរួញរាទៅមុខមិនរួច ចុះចាញ់ដោយខ្លួនឯងពីព្រោះពួកនេះមិនអាចស៊ូធន់ក្នុងការធ្វើសង្រ្គាមទេ។ នៅយូរបន្តិចពួកនេះនឹងជួបបញ្ហាបែកបាក់ផ្ទៃក្នុងជាមិនខាន។ »។

យោធាថៃបានបើកការបាញ់ប្រហារឈ្លានពានមកលើកម្ពុជា នៅរសៀលថ្ងៃទី៧ ដោយប្រើប្រាស់យុទ្ធោបករណ៍ជាច្រើនប្រភេទមកលើដែនអធិបតេយ្យដូចជាកាំភ្លើងធំ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម រថក្រោះជាច្រើនគ្រឿង ផ្សែងពុល និងយន្តហោះចម្បាំងF-16ជាដើម។
យោធាថៃចាប់ផ្ដើមប្រើប្រាស់យន្តហោះចម្បាំងF-16វាយប្រហារ ឈ្លានពានចូលក្នុងដែនអធិបតេយ្យជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបានវាយប្រហារមិនរើសគោលដៅ ទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិលបណ្ដាលឱ្យពលរដ្ឋខ្មែរចំនួន១៣នាក់ របួសជាង៧០នាក់ និងពលរដ្ឋជាង៤០ម៉ឺននាក់ត្រូវភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព។

ក្នុងការប្រយុទ្ធប្រមាណ១សប្ដាហ៍មកនេះ យោធាថៃបានប្រើយន្តហោះចម្បាំងF-16បាញ់កម្ទេចហេដ្ឋរចនាសម្ព័ន្ធទីតាំងស៊ីវិលជាច្រើន តួយ៉ាងដូចជាប្រាសាទតាក្របីឱ្យខ្ទេចរូបរាងនៅថ្ងៃទី៩ និងទី១០ ទម្លាក់គ្រាប់បែកកាត់ផ្ដាច់ស្ពានជ័យជម្នះ ឬស្ពានមេទឹកនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ និងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ បានទម្លាក់គ្រាប់បែកលើភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ និងប្រើយន្តហោះចម្បាំង F-16 បានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ទម្លាក់គ្រាប់បែក២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កត់សម្គាល់ឃើញថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងF-16 ពីសំណាក់យោធាថៃវាយប្រហារមកលើកម្ពុជាកាន់តែមានចំនួន និងទំហំកើនឡើងជាលំដាប់ និងកាន់តែចូលមកជ្រៅដូចនៅថ្ងៃទី១៥ ខែធ្នូ នេះ ចូលមកទម្លាក់គ្រាប់នៅខេត្តសៀមរាបជាដើម។
អ្នកនាំពាក្យការពារជាតិបញ្ជាក់ថា គិតមកទល់ម៉ោងជិត៥ ថ្ងៃទី១៥ ខែធ្នូ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា ក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់ខ្លួន ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


