ព័ត៌មានជាតិ
ព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំនៅកម្ពុជា ក្នុងឆ្នាំ ២០២២ ជាឱកាសការងារដល់យុវជនគ្រប់រូប
ព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំរបស់ក្រុមហ៊ុន ខេមបូចប នៅថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) មានការចូលរួមដោយក្រុមហ៊ុនជាង ១០០ ទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ។

ក្រោយមានការផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់មនុស្សទូទាំងពិភពលោក បានធ្វើឱ្យយុវជន ជាច្រើននាក់ត្រូវឈប់សម្រាកពីការងារ ដើម្បីបង្ការការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ ទន្ទឹមនឹងនេះ ពួកគេក៏បាន បាត់បង់ប្រាក់ចំណូល ក្រោយពីក្រុមហ៊ុនមួយចំនួនបានបិទអាជីវកម្មជាបណ្តោះអាសន្ន ហើយក្រុមហ៊ុនមួយចំនួនទៀតក៏បានកាត់បន្ថយ ចំនួនបុគ្គលិក ក្នុងគោលបំណងបន្ធូរបន្ថយចំណាយនៅក្នុងក្រុមហ៊ុន។ កត្តាទាំងអស់នេះបានធ្វើឱ្យក្រុមហ៊ុន ខេមបូចប មានការព្រួយបារម្ភដល់យុវជន និងបានផ្ដួចផ្ដើមគំនិតបង្កើតនូវព្រឹត្តិការណ៍ពិព័រណ៍ការងារ ដល់យុវជនគ្រប់រូប ដែលបានបាត់បង់ការងារ ឱ្យមានឱកាសស្វែងរកការងារថ្មីៗ។

ពិព័រណ៍ការងារនេះ ជួយឱ្យយុវជនគ្រប់រូបទទួលបានបទពិសោធន៍ថ្មី ជាមួយនឹងឱកាសស្វែងរកការងារពីក្រុមហ៊ុនធំៗ និងល្បីៗ នៅក្នុងប្រទេសកម្ពុជា ដោយពិព័រណ៍ការងារនេះមានការចូលរួមពីស្ថាប័នធំៗជាច្រើនរួមមានក្រុមហ៊ុន Canadia Bank Plc ជាអ្នកចូលរួមចំណែកធំក្នុងការឧបត្ថម្ភព្រឹត្តិការនេះឱ្យដំណើរការទៅបាន និងក្រុមហ៊ុនដទៃទៀតដូចជា Prince Huan Yu Real Estate, Huawei Technologies, China Duty Free Group, CHINA HUADIAN COPRORATION LTD រួមទាំងស្ថាប័នល្បីៗជាច្រើនទៀត។ យុវជន និងនិស្សិតគ្រប់រូបអាចប្រើប្រាស់ឱកាសនេះ ដើម្បីសាកល្បងដាក់ពាក្យ និងធ្វើការសម្ភាសន៍ផ្ទាល់ជាមួយបុគ្គលិកពីក្រុមហ៊ុនធំៗ ដែលបានចូលរួម ដើម្បីទទួលបានការប្រឹក្សាការងារ និងឱកាសក្លាយជាបុគ្គលិកនៅក្នុងក្រុមហ៊ុនធំៗទាំងនោះ។ ក្រៅពីគោលបំណងសំខាន់ខាងលើ ពិព័រណ៍ការងារនេះមានការចូលរួម ពីវាគ្មិនល្បីៗជាច្រើនរូប ដែលមានការចូលរួមបកស្រាយអំពីប្រធានបទល្បីៗ ដែលទាក់ទងនឹងការងារ និងបច្ចេកវិទ្យាទំនើបៗដែលមានការវាយលុកនៅក្នុងវិស័យការងារ។
យុវជនគ្រប់រូបក៏អាចទទួលអារម្មណ៍កម្សាន្តសប្បាយ ជាមួយកម្មវិធីជាច្រើនទៀត ដូចជាការតាំងពិព័រណ៍សមិទ្ធផលការងាររបស់ ក្រុមហ៊ុន ការលេងហ្គេមដើម្បីឈ្នះរង្វាន់ និងការដាក់តាំងពិព័រណ៍ស្នាដៃនៃគ្រឿងបច្ចេកវិទ្យាបង្កើតថ្មីរបស់និស្សិត។

ពិព័រណ៍ការងារនេះ រៀបចំឡើងឡើងដោយក្រុមហ៊ុន ខេមបូចប CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយនឹងវេទិកាជ្រើសរើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយនឹងការអភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី នៃកម្មវិធីខេមបូចប ម៉ូបាយអេប លោកអ្នកអាចចាប់ផ្តើមទាក់ទង និងធ្វើការសម្ភាសន៍ផ្ទាល់ បូករួមជាមួយនឹងមុខងារថ្មីៗ ជាច្រើនទៀត ហើយអ្នកប្រើប្រាស់កម្មវិធីអាចធ្វើការផ្លាស់ប្តូរលេខ Telegram រវាងអ្នកដាក់ពាក្យ និងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើសភាសាយ៉ាងសំបូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នា និងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលដោយគ្រាន់តែប្រើកម្មវីធីលើទូរស័ព្ទដៃ និងគេហទំព័រ។

ប្អូនៗនិស្សិត និងយុវជនគ្រប់រូបដែលកំពុងតែស្វែងរកឱកាសការងារថ្មីៗ គួរតែចាប់យកឱកាសមួយនេះដើម្បីទទួលបាន អត្ថប្រយោជន៍ជាច្រើន ហើយកុំភ្លេចរៀបចំ CV ដើម្បីត្រៀមខ្លួន ធ្វើសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនល្បីៗ។ សូមធ្វើការចុះឈ្មោះចូលរួមតាម (Link) ដើម្បីទទួលបានថង់បរិស្ថានដ៏ស្រស់ស្អាតសម្រាប់អ្នក ចុះឈ្មោះ ១០០ នាក់ដំបូង និងកុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ថ្មីៗនៅក្នុងពិព័រណ៍ការងារនេះ។ ចួបគ្នាក្នុងពេលឆាប់ៗនេះ!
ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
លេខទូរស័ព្ទ៖ +855 97 92 37 280 (WeChat, Telegram, WhatApp)
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ
ហ្វេសប៊ុកផេក៖ CamboJob | Facebook
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


