ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាសាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញ និងប្រុងប្រយ័ត្នជំងឺអុតស្វា
លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺនប្រភេទបំប្លែងថ្មី BA-4 BA5 និងជំងឺអុតស្វាដែលជាជំងឺថ្មី បាននិងកំពុងរាត្បាតនៅលើពិភពលោក។

លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈប្រារព្ធពិធីថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលាការ) ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២។

លោកជំទាវ បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត កសិកម្មទទួលបានភោគផលល្អ នៅក្នុងឆ្នាំនេះ មានភ្ញៀវទេសចរណ៍ច្រើន និងអ្នកវិនិយោគកាន់តែច្រើន។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា យើងទាំងអស់គ្នាអាចធ្វើបុណ្យធ្វើទាន ដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ហើយសន្តិភាពនេះមិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនគោលយោបាយបង្រួបបង្រួមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញនាំគ្នាទៅចាក់វ៉ាសាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា ដែលជាជំងឺថ្មី បាននិងកំពុងរាត្បាតលើពិភពលោកយើងនេះ ជាពិសេសការអនុវត្ត ៣ការពារ កុំឲ្យបានខ្ជាប់ខ្ជួន។ ជាចុងក្រោយលោកជំទាវ ម៉ែន សំអន ចែកអំណោយដល់ប្រជាពលរដ្ឋ ដែលបានចូលរួមថ្ងៃនេះប្រមាណជាង ២០០នាក់ ផងដែរ៕
អត្ថបទ៖ វិមាន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


