Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច៖ ចិនតែងនៅពីក្រោយបញ្ហា តែមិនដែលធ្វើសង្គ្រាមជាមួយនរណាឡើយ

បានផុស

នៅ

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងកាលពីថ្ងៃពុធថា តាំងពីប្រវត្តិសាស្ត្រមក ចិនមិនធ្លាប់ធ្វើសង្គ្រាម ឬវាយលុកប្រទេសណាមួយឡើយ ព្រោះចិនជាប្រទេសធ្វើពាណិជ្ជកម្ម ដើម្បីទុកលុយមិនចំណាយលើអាវុធផ្តេសផ្តាសទេ។ ការលើកឡើងបែបនេះ គឺដោយសារតែលោកមើលឃើញថា ទោះបីប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់​ក្តី ក៏ចិន មិនធ្វើសង្រ្គាមជាមួយតៃវ៉ាន់ ឬអាមេរិកឡើយ។

សម្រាប់លោកបណ្ឌិត សុខ ទូច ចិន ជាប្រទេសមួយដែលតែងតែធ្វើពាណិជ្ជកម្ម មិនដែលបង្កសង្រ្គាម ពោល គឺនៅទីណាដែលផ្តល់ប្រយោជន៍ឱ្ យទើបចិនទៅ ហើយចិនក៏មិនបានចំណាយលុយទៅលើរឿងណាដែលធ្វើឱ្យខាតបង់ដូចគ្នា ដោយចិនតែងចូលចិត្តនៅពីក្រោយបញ្ហា។ តាំងពីឆ្នាំ ១៩៤៩មក ចិនមិនធ្លាប់ធ្វើសង្គ្រាមសូម្បីតែម្តង ព្រោះចិនទុកលុយរបស់ខ្លួនដើម្បីពង្រីកអំណាចឱ្យកាន់តែខ្លាំងទៀត។ ក្នុងចំណុចនេះហើយ ដែលធ្វើឱ្យអាមេរិកខ្វល់ខ្វាយ ហើយញុះញង់ចិនឱ្យប្រើលុយរបស់ខ្លួន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ទូច បាននិយាយថា៖ “ចិនតែងដើរតួជាជន្លេន ជាស្ទាំង ជាត្រីដូហ្វីន ជាឃ្មុំ។ ជាជន្លេនបែបម៉េច? គឺគាត់ស៊ីរ៉ែ ត្រង់ណាស៊ីបានគឺចិនស៊ីហើយ ដូចនៅអាហ្វ្រិកនៅអីជាដើមនឹង។ ជាស្ទាំងនឹងស្អី? គាត់សម្លឹងមើលពីលើថា កន្លែងណាគាត់ធ្វើអាជីវកម្មបានគាត់ធ្វើ កន្លែងនោះ ដូចទូរសព្ទ iPhone របស់អាមេរិកចឹង ប្រើបានតែអ្នកមានទេអ្នកក្រប្រើមិនបាន តែទូរសព្ទ Huawei របស់ចិនវិញ នរណាក៏អាចទិញបាន ចឹងហើយធ្វើឱ្យចិនមានលុយច្រើន អាមេរិកកង្វល់ ចាប់ផ្តើមញុះចិនឱ្យហែកលុយក្នុងគ្រឿងអាវុធ ”។ 

បើតាមលោក សុខ ទូច គឺចិនតែងប្រកាន់នូវគោលនយោបាយពីរ ដើម្បីទទួលបានភាពជោគជ័យដល់សព្វថ្ងៃគឺ ទី១ គ្មានមិត្តហើយក៏គ្មានសត្រូវដូចគ្នាសម្រាប់ប្រទេសចិន ប៉ុន្តែកន្លែងណាផ្តល់ជប្រយោជន៍ទើប មានវត្តមានរបស់ចិននៅទីនោះ។ ទី២ កម្ចីប្រាក់់របស់ចិន គឺមិនដែលមានលក្ខខណ្ឌរញ៉េរញ៉ៃ ឬគិតពីសិទ្ធិមនុស្សដូចអាមេរិកឡើយ ចិនសម្លឹងឃើញប្រយោជន៍នៅកន្លែងណា គឺឱ្យខ្ចីភ្លាមដោយមិនគិតពីសំណងទេ។ ហេតុនេះហើយបានជាមានប្រទេសមួយចំនួន បាត់បង់ផ្នែកខ្លះឱ្យទៅចិនទាំងមិនដឹងខ្លួន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣១ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម