Connect with us

ព័ត៌មានជាតិ

កម្ពុជា​មិន​ទាន់​មាន​ខេត្ត​ណាមួយ ដែល​អាច​កំណត់ថា ជា​តំបន់ Free គ្មាន​គ្រាប់មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ

បានផុស

នៅ

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កំ​ចាត់​មីន​កម្ពុជា (CMAC) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា រហូតមកដល់​ពេលនេះ យើង​មិនទាន់​មើលឃើញថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​មិនទាន់មាន​ខេត្ត​ណាមួយ ដែល​អាច​កំណត់​បាន​ថា ជា​តំបន់ Free គ្មាន​គ្រាប់មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នោះឡើយ ពីព្រោះ​យើង​មិនទាន់មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​រាវរក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា បញ្ជាក់ថា “​មិនមាន​ខេត្ត​ណាមួយ​ហ្វ្រី ឬ​អត់​គ្រាប់មីន​នៅឡើយ​ទេ ដែល​សូម្បីតែ​ខេត្ត​កែប ដែល​យើង​ចង់​ដាក់​ជា​ខេត្ត Free ក៏​មិន​អាចដាក់​បានដែរ ពីព្រោះ​យើង​មិនទាន់មាន​ធនធាន​ធ្វើ វា​អាច​នៅលើ​ភ្នំ ឬ​នៅលើ​ជើងភ្នំ​ជាដើម​។ ដោយឡែក​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​ស្ថិតនៅ​រាយប៉ាយ លើ​ផ្ទៃ​ប្រទេស ដែល​យើង​មិនអាច​ដឹងថា មាននៅ​ចំណុច​ណាខ្លះ ពីព្រោះ​សង្គ្រាមស៊ីវិល យើង​មិន​បានដឹង​ទីតាំង​ច្បាស់លាស់ ហើយ​កន្លែង​ដែល​យើង​ដឹង​ក៏​មិនទាន់​អាចសន្និដ្ឋាន​ច្បាស់លាស់​ថា វា​មាន​សុវត្ថិភាព​ដែរ​”​។

ទាក់ទង​ទៅនឹង​ការ​រាវរក​គ្រាប់មីន ឬ​អាវុធ​យុទ្ធ​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ លោក ហេង រតនា បាន​អះអាងថា មកដល់ពេលនេះ​ផ្ទៃដី ដែល​រំដោះ​បាន មាន​ជាង​២​ពាន់​គីឡូ​ម៉ែត្រក្រឡា (​ចំនួន​សរុប​ដែល​ចូលរួម​រំដោះ​ពី​ស្ថាប័ន​ផ្សេងៗ​ផង មិន​សម្រាប់តែ​ក្រុម​ស៊ីម៉ាក់​នោះទេ​) ហើយ​គ្រាប់​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​រាវ​រកបាន យកទៅ​កម្ទេចចោល​មាន​ជិត​៤​លាន​គ្រាប់​។ ចំណែក​ទីតាំង​ដែល​នៅសល់ និង​កំពុង​សិក្សា​ស្រាវជ្រាវ ធ្វើ​ហ្ស៊ឺ​វេ ទីកន្លែង​ដែល​ដឹង ដើម្បី​ធ្វើការ​រំដោះ​បន្ត​នោះ មាន​ជិត​២​ពាន់​គីឡូ​ម៉ែត​ក្រឡា ទាំង​គ្រាប់មីន ទាំង​កាកសំណល់​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដោយសារ​សង្គ្រាម ដែលមាន​គ្រាប់បែក​ចង្កោម និង​តំបន់​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក ហេង រតនា បាន​អះអាងថា ខេត្ត​ដែល​សំបូរ​ដោយ​គ្រាប់មីន គឺ​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ ហើយ​ខេត្ត​ផ្នែក​ខាងកើត ភាគច្រើន គឺ​សំបូរ​ទៅដោយ​គ្រាប់បែក​ចង្កោម និង​គ្រាប់​ទម្លាក់​ពី​យន្តហោះ ដូចជា​នៅ​ខេត្តព្រៃវែង ស្វាយរៀង រតនគីរី មណ្ឌល​គី​រី ជាដើម​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ​គោ​យ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៦៤.៨៥៥​នាក់​។ សម្រាប់​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​មីន /​ស​.​ផ​.​ស​. ចំនួន​៧៧​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​២៣ នាក់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៥៤ នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ ៥៨​នាក់ គឺ​កើនឡើង​១៩​នាក់ ត្រូវជា​៣៣​ភាគរយ​។

ដោយឡែក​សម្រាប់​ឆ្នាំ​២០២០ ទិន្នន័យ​ជនរងគ្រោះ ដែល​រាយការណ៍​ដោយ CMVIS សម្រាប់​ខែមករា មាន​ចំនួន​៣ នាក់ បើ​ប្រៀបធៀប​ខែមករា ឆ្នាំ​២០១៩ មាន​ចំនួន​១៨​នាក់​, ខែកុម្ភៈ មាន​ចំនួន​៤​នាក់ ប្រៀបធៀប​ជាមួយ​ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ចំនួន​៣​នាក់​, ខែ​ខែមីនា មាន​ចំនួន​៦​នាក់ ប្រៀបធៀប​ឆ្នាំ​២០១៩ មាន​ចំនួន​២២​នាក់​, ខែមេសា មាន​ចំនួន​៨ ករណី​ក្នុងនោះ របួស​៦ នាក់ ស្លាប់​១​នាក់ ប្រៀបធៀប​ខែមេសា ឆ្នាំ​២០១៩ មាន​ចំនួន​៣ នាក់​, ខែឧសភា មាន​ជនរងគ្រោះ​ចំនួន​៨ ករណី ធ្វើ​ឲ្យ​របួស​១២ នាក់ និង​ស្លាប់​១​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ មាន​ចំនួន​៣ នាក់​ប៉ុណ្ណោះ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម