Connect with us

ព័ត៌មានជាតិ

ក្រុមការងារកងរាជអាវុធហត្ថ​ ចុះទៅដល់ខេត្តកំពង់ធំកាលពីយប់មិញ ដើម្បីស្រាវជ្រាវករណីបង្ក្រាបបទល្មើស រហូតមានបុរសម្នាក់បានស្លាប់  

បានផុស

នៅ

បន្ទាប់ពីមានបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក, ក្រុមការងារគណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវករណីប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសមួយកន្លែងនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់បានស្លាប់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែសីហានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ចុះស្រាវជ្រាវករណីនេះរួចហើយ តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០​២២។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងបន្តថា ក្រុមការងារគណៈកម្មការចំពោះកិច្ច បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំកាលពីយប់មិញរួចហើយ និងកំពុងធ្វើការងារនៅកន្លែងបង្រ្កាបបទល្មើសនោះ។ លោកថា «ចឹងជាលទ្ធផល គឺខ្ញុំមិនទាន់អាចបង្ហាញបានទេ ដោយសារវាឋិតនៅក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ច មានលទ្ធផល ឬមួយក៏បញ្ចប់ កងរាជអាវុធហត្ថ នឹងប្រកាសជាព័ត៌មាន ឬមួយក៏ក្នុងករណីដែលប្រសិនថា ច្បាស់លាស់ បញ្ចប់លឿនៗ គឺយើងធ្វើសន្និសីទសារព័ត៌មាន»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានលើកឡើងដែរថា សូមឲ្យក្រុមគ្រួសារនៃសព និងបុគ្គលដែលពាក់ព័ន្ធ ទុកចិត្តទៅលើក្រុមការងារចំពោះកិច្ច ពីព្រោះកងរាជអាវុធហត្ថ នឹងធ្វើកិច្ចការងារនេះ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ មិនឲ្យភាគីណាមួយ អាក់អន់ចិត្តនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមទៀតថា «យើងជាកងរាជអាវុធហត្ថ យើងមិនការពារបុគ្គលដែលខិលខូច ឬមួយក៏ល្មើសច្បាប់ ល្មើសវិន័យ និងល្មើសក្រមសីលធម៌ វិជ្ជាជីវៈដែរ បើសិនជាកំហុស ដែលគាត់ប្រព្រឹត្តល្មើសច្បាប់ យើងអនុវត្តច្បាប់ បើសិនជាគាត់ល្មើសនឹងវិន័យ ឬមួយកំហុសសីលធម៌ យើងដាក់ទណ្ឌកម្ម វិន័យ»។

សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ បានចេញសារជាសំឡេងដោយដាក់បទបញ្ជាដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយករណីនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់ស្លាប់។

លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឲ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីចុះប្រតិបត្តិការនោះជាបណ្តោះអាសន្ន ហើយឲ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរង់ចាំការស៊ើបអង្កេត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសម្រេចបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់លើករណីនេះផងដែរ។

ចំណាត់ការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញព័ត៌មានមួយចំនួន ជុំវិញករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថ ចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយកន្លែង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម