ព័ត៌មានជាតិ
ទឹកទន្លេស្រែពកត្រូវបានប្រកាសអាសន្ន អាជ្ញាធរកំពុងជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព
ទឹកទន្លេស្រែពក នៃស្រុកលំផាត់ បានហក់ឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្មណ៍ ខណ:អាជ្ញាធរបានឲ្យប្រជាពលរដ្ឋជម្លៀសសត្វពាហនៈ និងមនុស្សមកទីទួលសុវត្ថិភាពជាបណ្ដើរៗហើយ។ ប៉ុន្តែទឹកទន្លេសេសាននៅមិនទាន់បានប្រកាសអាសន្ននៅឡើយទេ បន្ទាប់ពីទឹកជំនន់បានហក់ឡើងមកនោះ។

លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី១១ ខែសីហា ថា ទឹកទន្លេសេសានស្ថានីយកាចូន(កំពស់ទឹក៨.៥០m) ម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង០៥:៣២នាទីល្ងាច ហើយទឹកស្រកចុះ។ ដោយឡែកនៅទឹកទន្លេស្រែពក ស្ថានីយលំផាត់ (កំពស់ទឹកប្រកាសអាសន្ន១២.៥០m)
-ម៉ោង០៦:០០AM =១២.៦០m
-ម៉ោង០៩:០០AM =១២.៨០m
-ទឹកឡើង =០.២០m
ទឹកទន្លេស្រែពកនៅតែបន្តហក់ឡើងបន្ថែមទៀត។

លោកថា មន្ទីរធនធានទឹកខេត្តបានជួយឧបត្ថម្ភប្រេងសាំងចំនួន៨កាន ស្មើនិង២៤០លីត្រ ទៅដល់អាជ្ញាធរស្រុកលំផាត់ ដើម្បីជួយសម្រួលក្នុងការដឹកជម្លៀសប្រជាពលរដ្ឋនៅតាមដងទន្លេស្រែពកយកមកទីទួលសុវត្ថិភាព៕
អត្ថបទ៖ វុទ្ធឦសាន






-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន