ព័ត៌មានជាតិ
ស្រុកលំផាត់រងផលប៉ះពាល់ដោយទឹកជំនន់ ៣ឃុំនិងដំណាំខូចខាតមួយចំនួន
ជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់រាល់ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី។

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ នៅស្រុកលំផាត់ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់ចំណុចប្រកាសអាសន្ន ខណៈប្រជាពលរដ្ឋនាំគ្នាត្រៀមទូកជម្លៀសកូនចៅ សាច់ញាតិ មករកទីទួលសុវត្ថិភាព នៅក្បែរសាលាស្រុកលំផាត់។
ដំណាំដាំដុះរបស់ពួកគាត់បានខូចខាតស្ទើអស់ទាំងស្រុងទៅហើយ ហើយផ្លូវលំ និងផ្លូវកៅស៊ូមួយចំនួននៅក្នុងស្រុកលំផាត់បានរងនូវការលិចជាបណ្តើរៗផងដែរ។

កន្លងទៅនេះលោក ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុកត្រៀមទូកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។

យោងតាមរបាយការណ៍ពីសាលាស្រុកលំផាត់បានឲ្យដឹងថា ផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់នៅស្រុកលំផាត់កាលពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្ពស់ទឹក មានចំនួន១២.៨៥ម៉ែត្រ គិតត្រឹមម៉ោង២និង៤៥នាទី ហើយកម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្ពស់១២,៥០ម៉ែត្រ សភាពការគ្រោះទឹកជំនន់នៅស្រុកលំផាត់នេះចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អំពីស្ថានភាពទឹកជំនន់តាមបណ្តាឃុំទាំង៦ ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ចំនួន៣ឃុំ÷
១-ឃុំជ័យឧត្តម មាន៦ភូមិ
២- ឃុំកាឡែង មានផលប៉ះពាល់៣ភូមិ
៣- ឃុំសេដា មានផលប៉ះពាល់១ភូមិ។
ក្នុងនោះអាជ្ញាធរស្រុកបានជម្លៀសប្រជាពលរដ្ឋនិងសត្វពាហនៈមកទីទួលសុវត្ថិភាពផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


