ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងសែននៅតែបន្តហក់ឡើងធ្វើឲ្យប៉ះពាល់ដំណាំស្រូវប្រមាណជាង១ម៉ឺនហិកតា
ជំនន់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំនៅតែបន្តការហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន ០.០៦ម៉ែត្រ និងបង្ករឲ្យប៉ះពាល់ដំណាំស្រូវជាង១ម៉ឺនហិកតា ខូចខាតទាំងស្រុងប្រមាណជាង ៦ពាន់ហិកតា។

តាមរបាយការណ៍បញ្ជាក់របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបញ្ជាក់ថា គិតត្រឹមនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ទឹកជំនន់នៅក្នុងឆ្នាំនេះបានធ្វើប៉ះពាល់ដំណាំស្រូវសរុបប្រមាណ១១.០៨៦ហិកតា ក្នុងចំណោមនោះបង្ករឲ្យមានការខូចខាតទាំង ស្រុងសរុបចំនួន៦.២៩៦ហិកតា កើតឡើងលើ៧ក្រុងស្រុក ចំនួន៣៣ឃុំ សង្កាត់។

ក្នុងនោះនៅស្រុកបារាយណ៍ ប៉ះពាល់ចំនួន៣ ឃុំ ចំនួន៩៩០ហិកតា ខូចខាតទាំងស្រុង៤៧០ហិកតា ស្រុកកំពង់ស្វាយ ចំនួន៨ឃុំ ប៉ះពាល់ចំនួន ៥.៩៨០ហិកតា ខូចខាតទាំងស្រុង៤.២៣១ហិកតា ក្រុងស្ទឹងសែន ចំនួន៥សង្កាត់ ប៉ះពាល់ចំនួន៨០៨ ហិកតា ខូចខាតទាំងស្រុងចំនួន ៣៩៦ហិកតា ស្រុកស្ទុក ចំនួន៣ឃុំ ប៉ះពាល់ ១.០៩៦ហិកតា ខូចខាតទាំងស្រុង ចំនួន៦៩៣ហិកតា ស្រុកប្រាសាទសំបូរ ប៉ះពាល់ចំនួន៥ឃុំ សរុបចំនួន ១១៩ហិកតា ស្រុកស្ទោង ប៉ះពាល់ចំនួន៤ឃុំ ស្មើរនិង ១.១២៧ហិកតា និងស្រុកតាំងគោក ប៉ះពាល់ចំនួន ៧ឃុំ ស្មើរ៩៦៦ហិកតា ខូចខាតទាំងស្រុង ចំនួន៥០៦ ហិកតា។

លោកបន្តថា ចំនួននៃការខូចខាតនេះ មន្ទីរកសិកម្មខេត្ត និងចុះវាយតម្លៃពីចំនួនផ្ទៃដីបង្ករបង្កើនផលស្តារឡើងវិញ ដើម្បីធ្វើសំណើរទៅគណកម្មការ គ្រប់គ្រងគ្រោះមហន្តរាយសុំគ្រាប់ពូជដាំដុះស្តារឡើងវិញជូនប្រជាពលរដ្ឋក្រោយពេលទឹកចាប់ស្រក និងចាប់ផ្តើមបង្ករបង្កើនផលឡើងវិញ៕


អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


