ព័ត៌មានជាតិ
ក្រសួងសាធារណការ គ្រោងសង់ចំណតផែកុងតឺន័រថ្មី ប្រវែង ៣៥០ ម៉ែត្រ ដើមឆ្នាំក្រោយ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក ១៤,៥ ម៉ែត្រ ប្រវែង ៣៥០ ម៉ែត្រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ដើម្បីធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗលំដាប់អន្តរជាតិ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវកំពង់ផែ Port EDI កាលពីព្រឹកថ្ងៃទី១៧ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤,៥ ម៉ែត្រ ប្រវែង ៣៥០ ម៉ែត្រ ដើម្បីធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ ម៉ឺនតោន ឬស្មើនឹង ៩៣ ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណតផែកុងតឺន័រថ្មីជម្រៅទឹក ១៤,៥ ម៉ែត្រនេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់អន្តរជាតិ ដែលនឹងទទួលបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១ លាន TEUs ក្នុងមួយឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅមករបស់កម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៃប្រទេសជិតខាង។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផល កសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារ តំបន់ និងអន្តរជាតិ ដោយបានតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ដំណើរការបណ្តោះអាសន្ននៅដើមខែតុលា ឆ្នាំ២០២២ខាងមុខ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ថា ការសាងសង់ចំណតកំពង់ផែ ដែលមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ ម៉ែត្រ ក្នុងជំហានទី១ ក្រោមគម្រោងប្រើប្រាស់ហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA អាចនឹងចាប់ផ្តើមសាងសង់នៅដើមក្នុងឆ្នាំ ២០២៣ ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ