Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ប្រកាស​បើកប្រាក់​ឈ្នួល​ជូន​កម្មករដែល​ថៅកែរត់ចោល​ជាង៣០០នាក់​ នៅ​ព្រឹកថ្ងៃទី១៩ស្អែកនេះ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចុះ​ដោះស្រាយ​បើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករនិយោជិត​ប្រមាណ​ជាង​៣០០​នាក់​នៃ​ក្រុមហ៊ុន ឃែ​ន​ធើ​រេ​ន អឺ​ភែ​រឹល ដែល​ថៅកែ​រត់ចោល​មិន​បើកប្រាក់​ឈ្នួល​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​ស្អែក​នេះ​។

ការបើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​និង​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យបាន​គ្រប់គ្នា ដោយ​ខ្ចី​ថវិកា​ពី​រាជរដ្ឋាភិបាល​ដើម្បី​យកទៅ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ជាមុនសិន​ហើយ​ចាត់វិធានការ​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​តាម​ក្រោយ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​កាលពី​យប់​ថ្ងៃទី​១៨​សីហា​នេះ​បានឱ្យដឹងថា​ ក្រសួង​នឹង​ចាប់ផ្តើម​បើក​ផ្តល់​ថវិកា​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​កម្មករនិយោជិត​ដែល​ត្រូវ​ថៅកែ​រត់ចោល​ចាប់ពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២២​តទៅ​នៅ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ការដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស្រ័យហេតុនេះ​ សូម​បងប្អូន​កម្មករនិយោជិត​ភ្ជាប់​មកជា​មួយ​ឯកសារ​មួយចំនួន​ដូចជា​ទី​១. ប័ណ្ណ​សម្គាល់​ខ្លួន​កម្មករនិយោជិត (​ច្បាប់ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករនិយោជិត ឬ​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន និង​ទី​២. ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​ម្នាក់ៗ (​បើ​មាន​)​។

ការបើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ជូន​កម្មករនិយោជិត​មាន​ចំនួន​៣​ចំណុច ក្នុងនោះ​រួមមាន​ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ​ដែល​មិនទាន់បាន​បើក ប្រាក់​បំណាច់​ជួស​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ និង​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​២០១៩​។​

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន ឃែ​ន​ធើ​រេ​ន អឺ​ភែ​រឹល​ដែល​ថៅកែ​រត់ចោល​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ដោយសារ​ក្រុមហ៊ុន​ក្ស័យធន​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៣៨ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម