ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា បានដាក់ទិសដៅ៥ចំណុច សម្រាប់យុវជនសង្កេតការណ៍បោះឆ្នោត
(ស្វាយរៀង)៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយបានដាក់ទិសដៅ និងផែនការបន្តចំពោះមុខឲ្យក្រុង ស្រុក ទាំង៨ត្រូវអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឌី វិជ្ជា បានដាក់ទិសដៅ និងផែនការឲ្យ សសយក ក្រុងស្រុក ទាំង៥ត្រូវអនុវត្តន៍រួមមាន៖
១. ត្រៀមយុវជនជាអ្នកសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
២. ការតៀមយុវជនប្រឡងចូលជាមន្រ្តីកិច្ចសន្យា គ.ជ.ប នៅថ្នាក់ខេត្ត និងក្រុមចុះឈ្មោះបោះឆ្នោត ( ក.ច.ប)
៣. ការត្រៀមជនបង្គោល លើការងារបោះឆ្នោត តាមក្រុង ស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាលបន្តតាមក្រុង ស្រុក
៤. ត្រៀមកម្លាំងយុវជនដែលមានស្រាប់ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
៥. ជួយផ្សព្វផ្សាយជំរុញដល់បងប្អូន គ្រួសារ សូមទៅទទួលការចាក់វ៉ាក់សាំង ដូស ជំរុញ ជាបន្តបន្ទាប់ ដើម្បីបង្កើតភាពសុំាក្នុងខ្លួន ក៏ដូចជាក្នុងសង្គមគ្មានជំងឺកូវីដ-១៩។

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះ ជាការងារស្នូលមួយរបស់ សសយក ដែលស្ថិតក្នុងយុទ្ធនាការពលរដ្ឋល្អ សកម្មភាពនេះ ចូលរួមក្នុងការសង្កេតមើលនូវដំណើរការ ជាសាក្សីដ៏សំខាន់ក្នុងការឃ្លាំមើល និងធានាបានការបោះឆ្នោតប្រព្រឹត្តទៅដោយអហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ នូវប្រព័ន្ធបោះឆ្នោតបានដោយខ្លួនឯង ដោយមិនពឹងពាក់លើជនបរទេសក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា ភាពជោគជ័យរបស់ សសយក មិនមែនកើតចេញពីថ្នាក់ដឹកនាំខេត្តនៅទីនេះទេ គឺកើតចេញពីយុវជនអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតផ្ទាល់។ អ្វីដែលអ្នកសង្កេតការណ៍សង្កេតឃើញ កត់ត្រាចូលក្នុងរបាយការណ៍ បង្ហាញពីការយកចិត្តទុកដាក់ និងទំនួសខុសត្រូវខ្ពស់របស់យុវជន៕ ដោយ:ភក្ដី





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


