Connect with us

ព័ត៌មានជាតិ

ម្ចាស់​​ម៉ូតូ​អាយុ ២១ ឆ្នាំ ស្លាប់បាត់​ទៅ​ហើយ! ម្ចាស់​រថយន្ត​រត់​គេច​ខ្លួន​បាត់

បានផុស

នៅ

ខេត្តបាត់​ដំបង៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យ​ភាគីម៉ូតូស្លាប់នៅនឹងកន្លែង បន្ទាប់ពីជនរងគ្រោះបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ 

ករណីនេះបានកើតឡើងនាថ្ងៃទី25/12/2020 ម៉ោង18,00នាទី នៅចំណុចអូរស្នោរ ភូមិសសរពក ឃុំកន្ទឺ1 ស្រុកបាណន់ រវាងម៉ូតូនិងរថយន្ដ ដោយរថយន្កម៉ាក (HYUNDAI) ពណ៏ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A 3768 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ម៉ូតូម៉ាកហុងដា  C125 ស៊េរី 2019 ព៌ណខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AE1445 បើកបរដោយឈ្មោះសល់ វិបុល ភេទប្រុសអាយុ21ឆ្នាំរស់នៅភូមិដូង ឃុំចែងមានជ័យ  ស្រុកបាណន់ ស្លាប់នៅនិងកន្លែង។    

តាមការលើកឡើងពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿនបណ្តាលអោយបុកគូទរថយន្តពីក្រោយ។ បច្ចុប្បន្ន​ ម៉ូតូ និង រថយន្ត ត្រូវបានកម្លាំង យកទៅរក្សាទុកនៅស្នងការនគរបាលខេត្តបាត់ដំបងហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម