ព័ត៌មានជាតិ
មន្រ្តីក្រសួងដែនដី៖ ពលរដ្ឋ ៦៩៨គ្រួសារ ស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់អង្គរ
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែសីហានេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បញ្ជាក់ថា គិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋដែលរស់នៅលើសំណង់ខុសច្បាប់នៅតំបន់អង្គរចំនួន ៦៩៨គ្រួសារ ស្មើនឹង ៧២,៤៨ភាគរយ ស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ហើយទៅរស់នៅទីតាំងថ្មី។

លោក សេង ឡូត លើកឡើងថា ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម ដោយចុះសហការជាមួយមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។

លោក សេង ឡូត បញ្ជាក់ឲ្យដឹងដែរថា គឺមានតែប្រជាពលរដ្ឋដែលមានលក្ខខណ្ឌ និងមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ដែលចេញដោយអាជ្ញាធរជាតិអប្សរានៅឆ្នាំ២០០៤ និងឆ្នាំ២០០៥ ប៉ុណ្ណោះ ដែលមានសិទ្ធិពេញលេញសម្រាប់ការទទួលបានទីតាំងថ្មីនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដោយចែកដីទំហំ ២០គុណ៣០។
គួរជម្រាបថា ក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានព្រមានទៅពលរដ្ឋដែលសាងសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់អង្គរនេះឲ្យប្រញាប់រុះ រើសំណង់ទាំងនោះដោយខ្លួនឯង៕

ដោយ ៖ ធឿន វ៉ាន់សុង
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


