ព័ត៌មានជាតិ
តើក្រសួងអប់រំអាចបើកបវេសន កាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១មករាបានទេ?
មាតាបិតា និងអ្នកអាណាព្យាបាលសិស្សដែលមានកូនគ្រប់អាយុចូលរៀនកំពុងទន្ទឹងរង់ចាំការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០ ២០២១ដើម្បីបញ្ជូនកូនចៅរបស់ពួកគេទៅសាលារៀន។
ប៉ុន្តែអ្វីដែលនៅតែជាបញ្ហានោះគឺជំងឺកូវីដ១៩នៅមិនទាន់បានផុតរលត់ពីកម្ពុជា តំបន់និងពិភពលោក យើងនៅឡើយទេ។

តាមគម្រោងរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានកំណត់យកថ្ងៃទី១១ ខែមករាឆ្នាំ២០២១សម្រាប់បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅមិនទាន់ប្រាកដប្រជានៅឡើយ ខណៈនៅសប្តាហ៍ក្រោយនឹងឈានដល់ចូលឆ្នាំថ្មី២០២១ហើយ។
បើតាមការពិនិត្យជាក់ស្តែង ការបើកបវេសនកាលឆ្នាំសិក្សាថ្មីប្រហែលជានឹងត្រូវពន្យាពេលជាបន្តទៀតហើយដោយសារតែ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅមិនទាន់បានបញ្ចប់នៅឡើយ។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចនឹងបិទបញ្ចប់យ៉ាងហោចណាស់នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១ខាងមុខ។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ហើយថា ក្រសួងនឹងជូនដំណឹងការបរិច្ឆេទការបើកបវេសនកាលឆ្នាំថ្មី នៅពេលដែលព្រឹត្តិការណ៍២៨វិច្ឆិកាបានបិទបញ្ចប់។ មានន័យថាក្រសួងអប់រំនឹងត្រូវលើកពេលបើកបវេសនាកាលហើយ ព្រោះការបើកបវេសនកាលឆ្នាំថ្មីតាមក្រសួងកំណត់នឹងត្រូវធ្វើនៅថ្ងៃទី១១មករាឆ្នាំ២០២១។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ធ្នូនេះថា ក្រសួងអប់រំនឹងបញ្ជាក់ជូនអំពីកាលបរិច្ឆេទ បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នាពេលខាងមុខនេះ ខណៈការសិក្សារៀនក្នុងថ្នាក់ខ្លះ និងរៀនតាមអនឡាញខ្លះ។

លោក រស់ សុវាចា បានបន្តថា «ក្នុងពេលខាងមុខនេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងបញ្ជាក់ជូនអំពីកាលបរិច្ឆេទ បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដោយយកចិត្តទុកដាក់លើការ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា»។
លោកបានបន្តថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ យុវជននិងកីឡា នឹងបន្តអនុវត្តការរៀន និងបង្រៀនតាមវិធីសាស្ត្រចម្រុះ គឺរៀនក្នុងថ្នាក់ខ្លះរៀនតាមអនឡាញខ្លះ អមដោយក្រដាសកិច្ចការជំនួយនិងសៀវភៅសិក្សាគោល តាមតម្រូវការសិក្សាជាក់ស្តែង ។

លោកសូមអំពាវនាវដល់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាររបស់ក្រសួងអប់រំ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន