ព័ត៌មានជាតិ
លោក ហេង សួរ៖ ពលករខ្មែរនៅក្រៅប្រទេសមួយចំនួនធំ នឹងមិនវិលមកកម្ពុជាវិញតាមការឃោសនាទេ
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា មានពលករខ្មែរនៅក្រៅប្រទេសមួយចំនួនធំ នឹងមិនវិលត្រឡប់មកកម្ពុជាវិញទៅតាមការឃោសនារបស់អ្នកណានោះទេ បន្ទាប់ពីមានការពន្យល់ណែនាំរួចមក។ ការលើកឡើងរបស់លោក ហេង សួរនេះ គឺបន្ទាប់ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានឃោសនាឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងក្នុងប្រទេស និងពលករខ្មែរក្រៅប្រទេសវិលមកប្រទេសកម្ពុជាវិញ ដើម្បីជៀសផុតពីគ្រោះមហន្តរាយដែលគាត់អះអាងដោយខ្លួនឯងថា នឹងមានការលិចលង់ផែនដីនាពេលខាងមុខនេះ។

លោក ហេង សួរ បានលើកឡើងថា៖ « តាមការពិត យើងទទួលបានព័ត៌មានពីការធ្វើដំណើររបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ជប៉ុន និងកូរ៉េពីបងប្អូនយើងនៅទីនោះ ក៏ពួកគាត់បានជួយពន្យល់ណែនាំដល់ពលករយើងទៅវិញកុំឱ្យជឿលើអបិយជំនឿទាំងនេះបូកបន្ថែមនឹងការពន្យល់ពីស្ថានទូត ក៏ដូចជា ការអំពាវនាវរបស់ខ្ញុំក៏ដូចជាក្រសួងឃើញថា មានអ្នកមួយចំនួនធំថា មិនត្រឡប់មកវិញទេ។ ខ្ញុំជឿជាក់ថា បងប្អូននឹងសម្រេចឡើងវិញហើយទៅលើបញ្ហានេះ។ ប៉ុន្តែ អាចមានអ្នកមក និងអ្នកមិនមកវិញ ក៏មានដែរ»។
យ៉ាងណាក៏ដោយ លោកមិនដឹងចំនួនពលករវិលត្រឡប់របស់មកទេ គ្រាន់តែដឹងតាមរយៈសមាគមនិយោជកកូរ៉េថា មានអ្នកសុំត្រឡប់មកវិញច្រើនជាងចំនួនខែមុនៗ។ការដែលពលករខ្មែរធ្វើការនៅថៃ ជប៉ុន និងកូរ៉េ សម្រុកនាំគ្នាទិញសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញនេះ ដោយសារមានបុគ្គលដែលជាមេដឹកនាំរបស់ខ្លួន បានទស្សទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យលិចលង់ភពផែនដីទាំងអស់លើកលែងតែនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជាទេដែលមានសុវត្តិភាព និងសុខសាន្ត។
លោក ហេង សួរ បានពន្យល់ថា៖ «ប្រសិនជាពិភពលោកនេះ នឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះ និយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់។ ម្យ៉ាងទៀត តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិដ្ឋានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ»។

បើតាមលោក ហេង សួរ នេះ គឺជាអបិយជំនឿមួយដែលមិនសមហេតុមិនសមផលដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរ ព្រោះថាមិនថា ជនជាតិខ្មែរ ឬជនជាតិផ្សេងទេ ភាគច្រើនចង់ទៅធ្វើការនៅកូរ៉េ ឬជប៉ុន។ ប៉ុន្តែ ពេលដែលពួកគេបានទៅធ្វើការនៅទីនោះ ហើយស្រាប់តែវិលត្រឡប់មកវិញដោយឈរលើអបិយជំនឿមិនសមហេតុផលនេះ គឺវាជាការសោកស្តាយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករខ្មែរ សូមយកលក្ខណៈវិទ្យាសាស្ត្រជាគោល ហើយសូមគិតពីផលប្រយោជន៍របស់ខ្លួនផងដែរ។ បើពួកគេចេញមកទាំងបង្ខំបែបនេះ មិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យបាត់បង់ឱកាសល្អ និងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារ៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ