សន្តិសុខសង្គម
មន្ត្រីតំណាងគណបក្សរបស់លោក ខឹម វាសនា ទិញស្បៀងបន្ថែមឲ្យអ្នកគាំទ្រក្នុងចម្ការប្រមាណ ១ ពាន់នាក់
ពលរដ្ឋដែលនៅបន្តស្តាប់ធម៌នៅក្នុងចម្ការរបស់លោក ខឹម វាសនា ប្រមាណជិត១០០០នាក់ ហើយគ្រានេះតំណាងប្រធានគណបក្ស LDP បានដឹកក្មេងៗទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈស្បៀងចម្ការជិតអស់។
កាលពីថ្ងៃទី ១១ ខែតុលា លោកនី ចាន់ពិនិត្យ តំណាងប្រធានគណបក្ស LDPបានដឹកក្មេងៗទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា និងបានទិញស្បៀង ខណៈជិតអស់ពីចម្ការទៅហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះបងប្អូនពលរដ្ឋដែលបន្តប្រមូលផ្តុំនៅក្នុងដីចម្ការម្រេច នៅសល់ប្រមាណជា១ពាន់នាក់ និងបានបន្តចាកចេញតិចតួចប៉ុណ្ណោះ។
ចំពោះសមត្ថកិច្ចទាំង៣ប្រភេទនៅតែបន្តយាមកាមជុំវិញបរិវេណដីចំការម្រេច១២ហិកតា និងបន្តសម្របសម្រួលនិងត្រៀមលក្ខណៈសម្រាប់ដឹកជញ្ជូនបងប្អូនពលរដ្ឋទៅកាន់លំនៅឋានវិញ។

ចំពោះពលរដ្ឋដែលមករកកូនចៅនៅក្នុងចម្ការសមត្ថកិច្ចនៅតែបន្តជួយស្វែងរកសាច់ញាតិដដែល។ សូមរំឭកថា ពលរដ្ឋដែលមកជួបជុំស្តាប់ធម៌និងខ្លាចលិចលង់ពីភពលោកហើយបាននាំគ្នាមកពីតាមបណ្តាខេត្តនិងក្រៅប្រទេសផងដែរបានមករស់នៅចំការក្នុងលោក ខឹម វាសនា តាំងពីអំឡុងថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ននេះមាននៅប្រមាណជា១ពាន់នាក់ទៀតកំពុងស្តាប់ធម៌៕

អត្ថបទ៖ កុសល
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


