ព័ត៌មានជាតិ
អ្នកជំនាញ UN៖ ដំណើរទស្សនកិច្ចនៅកម្ពុជា ដំណើរការយ៉ាងរលូនដោយគ្មានការរារាំងពី រដ្ឋាភិបាល
លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចស្តីពីស្ថានភាពសិទ្ធិមនុស្សលើកទីមួយនៅកម្ពុជារបស់លោក ដំណើរការយ៉ាងរលូនដោយគ្មានការរារាំងអ្វីទាំងអស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា។ លោក វិទិត លើកឡើងបែបនេះក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្តីពីចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិទ្ធិមនុស្សរបស់លោកនៅកម្ពុជារយៈពេល ១១ថ្ងៃកន្លងមក។

លោក វិទិត បានលើកឡើងថា កំលុងពេលលោកមកទស្សនកិច្ចស្តីពីសិទ្ធិមនុស្សនៅកម្ពុជា រូបលោកបានជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ព្រមទាំងបានលើកយកនូវចំណុចមួយចំនួន និងបញ្ហាផ្សេងៗដាក់នៅលើតុពិភាក្សាដើម្បីឱ្យសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង ដោយបើកចំហ និងសេរីភាព។
ជាមួយគ្នានោះ ចំពោះចំណុច មួយចំនួនដែលលោកលើកឡើងក្នុងកិច្ចប្រជុំ ក៏មានមតិខ្លះយល់ស្រប ហើយមតិខ្លះមិនយល់ស្របឡើយ ប៉ុន្តែ លោក វិទិត សុំមិននិយាយថាលោកបានលើកឡើងនូវបញ្ហាអ្វីខ្លះដោយលំអិត ជាមួយមន្ត្រីជាន់ខ្ពស់ណាមួយឡើយ។ យ៉ាងណាមិញលោកបានបញ្ជាក់ថា ចំណុចដែលរូបលោកលើកឡើង គឺដើម្បីចង់បានការផ្លាស់ប្តូរពីសន្តិភាព ឱ្យទៅជាសន្តិភាពសិទ្ធិមនុស្សប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីបញ្ហាជីវិតរបស់អ្នកជាប់ពន្ធនាគារ ព្រមទាំងបានទៅទស្សនកិច្ចនៅពន្ធនាគារផ្ទាល់ បានជួបសម្ភាសសួរនាំពួកគេពីបញ្ហាផ្សេងៗ ដោយគ្មានវត្តមានមន្ត្រីពន្ធនាគារណាម្នាក់នៅក្បែរ ឬ នៅជាមួយលោកកំលុងពេលជួបជាមួយអ្នកជាប់ពន្ធនាគារឡើយ។ ត្រង់ចំណុចនេះ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីពន្ធនាគារ ដែលយល់ពីស្ថានភាព និងផ្តល់ឱកាសឱ្យរូបលោកជួបជាមួយពួកគេដោយសេរី។
លោក វិទិត មានប្រសាសន៍ថា៖ “ខ្ញុំមិនអាចនិយាយថាខ្ញុំទៅពន្ធនាគារមួយណាបានទេ ព្រោះដើម្បីរក្សាឯកជនភាព និងការពារដល់អ្នកដែលយើងសម្ភាស ប៉ុន្តែយើងពិតជាបានចូលដល់ ពន្ធនាគារ។ ហើយមណ្ឌលដែលគេបិទជិតមិនឱ្យចូលក៏ខ្ញុំបានចូលដែរ ប៉ុន្តែ ខ្ញុំមិនជម្រាបថា មួយណានោះទេ”។
ក្នុងឱកាសនេះ លោក វិទិត មុនតាប៊ន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោកចូលទៅទស្សនកិច្ចនៅទីកន្លែងណាក៏បានដោយគ្មានការរារាំងអ្វីទាំងអស់ ព្រមទាំងអនុញ្ញាតឱ្យជួបនូវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍គណបក្សនយោបាយផ្សេងៗទៀតផងដែរ។
បន្ថែមពីលើនេះ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា អ្នករាយការណ៍ពិសេស របស់UN ទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានចេញផ្សាយនូវរបៀបវីរៈ ១០ចំណុចបន្ថែមទៀត ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរឡើង បើកចំហលំហពលរដ្ឋ និងនយោបាយ ដើម្បីឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យ៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


