សុខភាព
អ្នកជំនាញ អំពាវនាវឱ្យពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ពីជំងឺរលាកថ្លើមប្រភេទបេ និងសេ
សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) និងវេជ្ជបណ្ឌិតជំនាញ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ គិតគូរពីសុខភាពខ្លួនឱ្យបានខ្ពស់ និងយកចិត្តទុកដាក់ពីជំងឺរលាកថ្លើមប្រភេទបេ និងសេ កុំរុញរាក្នុងការទៅធ្វើតេស្ត និងទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ អ្នកជំនាញ បញ្ជាក់ថា ជំងឺរលាកថ្លើមបេ និងសេ គឺជាជំងឺស្ងប់ស្ងាត់ ដែលអាចឆ្លងចូលក្នុងរាងកាយរបស់មនុស្សដោយគ្មានរោគសញ្ញា ឬអាការៈណាមួយគួរឱ្យកត់សម្គាល់ឡើយ លុះត្រាតែសភាពថ្លើមវិវត្តទៅដល់ដំណាក់កាលធ្ងន់ធ្ងរបាត់ទៅហើយ ទើបអាចមានអាការដែលអាចដឹងបាន។

ការអំពាវនាវ ធ្វើឡើងអំឡុងពេល សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) រៀបចំកម្មវិធី «ជំនួបវេជ្ជបណ្ឌិត៖ ស្ដីពីបច្ចុប្បន្នភាពគោលការណ៍ថ្នាក់ជាតិព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ» កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ វេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានគណៈកម្មការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមានសាស្រ្តចារ្យ វេជ្ជបណ្ឌិតឯកទេសថ្លើម អញ្ជើញចូលរួមសរុប ១២៤ រូប។

កម្មវិធីនេះ រៀបចំក្នុងគោលបំណងបង្កើតឱ្យមានជាវេទិកាមួយសម្រាប់វេជ្ជបណ្ឌិតកម្ពុជាក្នុងការពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារទៅវិញទៅមកតាមរយៈការធ្វើបច្ចុប្បន្នភាពចំណេះដឹងស្តីពីវិធីសាស្ត្រព្យាបាលថ្មីៗបំផុត ជាពិសេសក្នុងការព្យាបាលជំងឺរលាកថ្លើមបេ និងសេ ដែលនៅតែជាបញ្ហាកង្វល់សុខភាពសាធារណៈសំខាន់មួយរបស់ប្រទេសកម្ពុជា។ កម្មវិធីនេះ ក៏បានផ្តល់ពានរង្វាន់កិត្តិយសដល់វេជ្ជបណ្ឌិតឆ្នើមទាំង ១០រូប របស់សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA ប្រចាំឆ្នាំ២០២៥ ដោយពានរង្វាន់នេះត្រូវបានផ្តល់ជូនដល់វេជ្ជបណ្ឌិតដែលបានមើលថែអ្នកជំងឺដោយភាពកក់ក្ដៅ ភាពសប្បុរស និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជាគំរូល្អ និងលើកទឹកចិត្តដល់វេជ្ជបណ្ឌិតគ្រប់រូបឱ្យបន្តផ្តល់សេវាថែទាំអ្នកជំងឺឱ្យបានល្អប្រសើរជាងមុន។
យ៉ាងណាក៏ដោយ កញ្ញា ម៉េង សក្ដា អ្នកតំណាងសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA បានប្រាប់ថា ការលើកកម្ពស់គុណភាពនៃការព្យាបាល និងការជួយសម្រួលតម្លៃសេវាដែលពាក់ព័ន្ធមួយចំនួនចំពោះជំងឺរលាកថ្លើមប្រភេទបេ និងសេជូនដល់សាធារណជន គឺជាបេសកកម្មសំខាន់របស់ HEA កន្លងមកនេះ ក្រោមការសហការជាមួយដៃគូភាគីដែលពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាលកម្ពុជា វេជ្ជបណ្ឌិតជំនាញ និងសាធារណជនទូទាំងប្រទេស។

ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋ កញ្ញាក៏បានប្រកាសផងដែរអំពីកិច្ចសហការថ្មីមួយរវាងសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមជាមួយនឹងឱសថស្ថាននៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រផងដែរ។ កិច្ចសហការនេះនឹងចូលរួមចំណែកជួយសម្រួលដល់ការចំណាយរបស់ សារធារណជនឱ្យកាន់តែសមរម្យមួយកម្រិតទៀតទៅលើតម្លៃថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ដែលនេះនឹងបង្កើនលទ្ធភាពបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការទទួលបាននូវការព្យាបាលដែលពួកគាត់ត្រូវការជាចាំបាច់។
ជាចុងក្រោយ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA និងវាគ្មិនកិត្តយស បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន ដោយទៅធ្វើតេស្តរកមេរោគរលាកថ្លើមបេ និងសេឱ្យបានទៀងទាត់ ហើយប្រសិនបើរកឃើញថាមានមេរោគ សូមទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ការរកឃើញ និងព្យាបាលឱ្យបានមុនពេលជំងឺធ្ងន់ធ្ងរ អាចបង្ការផលវិបាកធ្ងន់ធ្ងរដល់ថ្លើម និងជួយសង្គ្រោះជីវិតរបស់ពលរដ្ឋបានបាន ព្រោះជំងឺរលាកថ្លើមបេ និងសេ អាចគ្រប់គ្រងបាន ប្រសិនបើទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


