ព័ត៌មានជាតិ
ទូតខ្មែរនៅកូរ៉េបារម្ភពីអនាគតពលករមួយចំនួនបោះបង់ការងារជាប្រភពចំណូលផ្គត់ផ្គង់គ្រួសារ
ការវិលត្រឡប់របស់ពលករខ្មែនៅកូរ៉េ ដោយមិនមានការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយប្រឈមនឹងការបាត់បង់ការងារ ផលប្រយោជន៍ កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនដទៃទៀត ទៅថ្ងៃអនាគត។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ចូលកម្ពុជាវិញយ៉ាងតក់ក្រហល់។
ជុំវិញដំណើរវិលត្រឡប់យ៉ាងតក់ក្រហល់នេះ ស្ថានទូត បានអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ សិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួនពីរចំណុច ទី១ ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតរបស់ជនអគតិមួយចំនួន ឱ្យបោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងកសាងអនាគត។ ទី២ ការវិលត្រឡប់ទៅកម្ពុជា យ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារ និងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ផលិតកម្មរបស់និយោជក កូរ៉េរងនូវផលប៉ះពាល់ផងដែរ។
ស្ថានទូត បានណែនាំឱ្យសាធារណជនទាំងអស់ ពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុលទាំងនោះ នាំឱ្យបាត់បងផលប្រយោជន៍ផ្ទាល់ខ្លួន នាពេលអនាគត។
សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល និងបទពិសោធន៍ការងារ រហូតអ្នកខ្លះក្លាយជាសហគ្រិនភាពដ៏ចំណាន។

កម្ពុជា មានពលករចំណាកស្រុកជាង១លាន៣សែននាក់ បានធ្វើការងារនៅប្រទេសចំនួន៧។ យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល បានបង្ហាញថា កាលពីឆ្នាំ២០២១ ពលករទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើតសរុបមានប្រហែល៣ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់ ម៉ាឡេស៊ីមានជាង២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់ ខណៈដែលថៃទទួលបានពលករខ្មែរច្រើនជាងគេ មានចំនួនជាង១លាន២សែននាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


