ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍
ប្រកួតស្នាដៃគំនូរកុមារលើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អាស៊ានក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

លោកស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ចប្រជុំទាំងឡាយនៃសហគមន៍សង្គម-វប្បធម៌អាស៊ានក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល
ក៏ដូចជាដើម្បីជាការអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល។ ក្រសួងអប់រំ
បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”។
លោកស្រីបានបន្តថា វាជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាបានក្លាយជាប្រធានកិច្ចប្រជុំកំពូលអាស៊ានតាមអក្ខរក្រម និងស្របពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩
ដោយតាមរយៈវិធានការដ៏ម៉ត់ចត់ ប្រាកដប្រជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននាំយកមកវិញនូវប្រក្រតីភាព ការស្តារសេដ្ឋកិច្ចឡើងវិញ និងអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នេះ នៅលើទឹកដីកម្ពុជាផ្ទាល់។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារលើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” នេះ មានការចូលរួមពីសិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជនទាំងអស់។ សិស្សនុសិស្សអាចជ្រើសរើសគូរគំនូរ ដែលឆ្លើយតបចំពោះប្រធានបទណាមួយក្នុងចំណោមប្រធានបទចំនួន ៣ខាងក្រោមនេះ គឺ១.“ការអប់រំឌីជីផល” ដែលបង្ហាញពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន នូវរបៀបនៃការរៀននៅក្នុងថ្នាក់រៀន នៅផ្ទះ នៅក្នុងបណ្ណាល័យ ដោយប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក
ការស្រាវជ្រាវឯកសារតាមប្រព័ន្ធ អ៊ិនធើណែត ការធ្វើការងារឬពិភាក្សាជាក្រុមតាមបណ្តាញទំនាក់ទំនងសង្គមការប្រើប្រាស់បច្ចេកវិទ្យា កុំព្យូទ័រ ឬក្តីស្រមៃរបស់សិស្សចំពោះអនាគតនៃការសិក្សារបស់ខ្លួនក្នុងបរិបទនៃការអប់រំឌីជីថល។

២. ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកនិង ដែលបង្ហាញពីការអប់រំ STEM ការសិក្សាឬការពិសោធន៍ត្រូវអនុវត្តជាក់ស្ដែងនៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាការចូលរួមរបស់សិស្សនៅក្នុង វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មុខរបរជំនាញឬអាជីពនៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងក្តីស្រមៃរបស់សិស្សចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់កម្ពុជានិង ៣.កិច្ចសហប្រតិបត្តិការអាស៊ានដែលបង្ហាញពីការស្វាគមន៍ និងភាពជាប្រធានអាស៊ាននៃកម្ពុជា
ចំពោះប្រទេសជាសមាជិកអាស៊ានដទៃនិងពិភពលោកទាំងមូលសេចក្តីសុខសុវត្ថិភាពនៃប្រទេសកម្ពុជា ចំពោះការធ្វើដំណើរនៃភ្ញៀវទេសចរបំណងប្រាថ្នារបស់សិស្សក្នុងការទៅទស្សនា ឬកម្សាន្តនៅប្រទេសអាស៊ានដទៃ ឬក្តីស្រមៃរបស់សិស្សចំពោះការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។
មន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ត្រូវជ្រើសរើសរូបគំនូរពី ២០ ទៅ ៣០ផ្ទាំង ដែលមានភាពស្រស់ស្អាត និងស្របតាមអត្ថន័យប្រធានបទ រួចបញ្ជូនមកនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ចន្លោះថ្ងៃទី
១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


