ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាអភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
យោងតាមអនុក្រឹត្យ បានសម្រេចតែងតាំង លោក ឃឹម ហ្វីណង់ ពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប មានឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១។

លោក ឃឹម ហ្វីណង់ ធ្លាប់ជានិស្សិតឆ្នើមដែលបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យពីរក្នុងឆ្នាំតែមួយនៅរាជធានីភ្នំពេញ គឺថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤។

ឳពុករបស់លោកគឺលោក ឃឹម ប៊ុនសុង ជាអតីតអភិបាលខេត្តសៀមរាប ហើយបច្ចុប្បន្នលោក ជានាយឧត្តសេនីយ៍ (ផ្កាយ៤) និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីឳពុករបស់លោកចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប។ ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី នៅឆ្នាំ២០១៩។
ក្រោមការដឹកនាំក្នុងស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋា រចនាសម្ព័ន្ធនៅទីនោះកាន់តែល្អ និងមានភាពរីកចម្រើនស្ទើរតែគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ រូបលោកក៏បានដោះស្រាយនូវវិបត្តិដីធ្លីជូនប្រជាជន ដែលមានបញ្ហាប្រកបដោយសុវត្ថិភាពទៀតផង។ រូបលោក ទទួលបានការគាំទ្រពីសំណាក់ប្រជាជានជាច្រើននៅស្រុកបន្ទាយស្រី ក្រោមការអភិវឌ្ឍដ៏មានប្រសិទ្ធភាពមួយនេះ។
គួររំលឹកថា ក្រៅពី លោកឃឹម ហ្វីណង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប គឺមានមន្រ្តី០៣រូបផ្សេងទៀតដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាបដូចគ្នា គឺមានលោក សុខ ថុល លោកស្រី ម៉ននី រង្សី និងលោក យុន លីនណេ៕ ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


