ព័ត៌មានជាតិ
រយៈពេល១សប្តាហ៍ខេត្តចំនួន៣ទទួលបានពលករខ្មែរចេញពីថៃជិត ៣ ពាន់នាក់
ក្នុងរយៈពេលមួយសប្តាហ៍នេះខេត្តចំនួន៣ដែលជាប់ព្រំដែនជាមួយប្រទេសថៃរួមមាន ខេត្តបន្ទាយមានជ័យ
ឧត្តរមានជ័យ និងខេត្តបាត់ដំបង ទទួលបានពលករខ្មែរឆ្លងមកពីថៃប្រមាណ ២៧២៣ នាក់។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ធ្នូនេះថា
គិតចាប់ពីថ្ងៃទី ២០-២៦ ខែធ្នូឆ្នាំ ២០២០ ខេត្តបន្ទាយមានជ័យទទួលបានពលករខ្មែរឆ្លងមកពីថៃចំនួន ១៣២៣ នាក់ស្រី ៦៨៤ នាក់ ក្នុងនោះបានយកសំណាកសរុបចំនួន ១២៨១ ស្រី ៥៦៣ នាក់។

លោកបានបន្តថា ក្រៅពីនេះខេត្តបានបញ្ជួនប្រជាពលរដ្ឋចេញក្រៅខេត្តសរុបចំនួន ៥០៤ នាក់ ស្រី ២៤៣ នាក់ និងទទួលប្រជាពលរដ្ឋពីខេត្តឧត្តរមានជ័យចំនួន ៥២ នាក់ស្រី ២៩ នាក់។

រីឯលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា រយៈពេល១សប្តាហ៍នេះចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ធ្នូ ខេត្តឧត្តរមានជ័យទទួលបានពលករចូលមកតាមច្រកព្រំដែនអូរស្មាច់ប្រមាណ ១០០០ នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តជិត ៣៣០ នាក់ រួមទាំងថ្ងៃទី ២៧ ធ្នូនេះ ជាង ៥៥ សំណាកនិងកំពុងធ្វើចត្តាឡីស័កចំនួន ៣០០ នាក់។ ក្រៅពីនោះខេត្តបានបញ្ជូនពលករទៅតាមបណ្តាខេត្តនានាដែលជាស្រុកកំណើតរបស់ពលករ។ លោកបានបន្តថាក្នុង១ថ្ងៃជាមធ្យមមានពលករខ្មែរចូលតាមច្រកព្រំដែនអូស្មាច់ប្រមាណពី ១៤០ ទៅ ១៥០ នាក់ ក្នុងនោះមានពលករប្រមាណពី ៤០ ទៅ ៥០ នាក់ប៉ុណ្ណោះមកពីខេត្តដែលមានប្រឈមនឹងជំងឺកូវីដ១៩ដូចជាខេត្តសាមុតសាខននិងទីក្រុងបាងកកជាដើម។

ដោយឡែកលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា រយៈពេលមួយសប្តាហ៍នេះក្នុងខេត្តបាត់ដំបងទទួលបានពលករប្រមាណ ៤០០ នាក់ ដោយយកសំណាកទៅធ្វើតេស្តទាំងអស់និងទទួលពលករពីតាមបណ្តាខេត្តផ្សេងៗដែលមានស្រុកកំណើតនៅបាត់ដំបងជាង ៣០០ នាក់៕

អត្ថបទ៖ សំអឿន
ចុចអាន៖ ពលករណារត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនរៀលទៅ១លានរៀល
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


