Connect with us

ព័ត៌មានជាតិ

ប៉ៃលិន គ្រោងជួសជុលកែរលម្អ នៅសួនស្តេចកន ដើម្បីលើកកំពស់សោភ័ណភាព និងសុខភាពសាធារណៈ​

បានផុស

នៅ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការជួស ជុលកែរលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ ក្នុងគោលបំណង លើកកំពស់សោភ័ណភាព និងសុខភាពសាធារណៈ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំកែរលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ជាពិសេស អាជីករលក់ដូរនៅតាម​ទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តប៉ៃលិន គ្រោងបំពាក់ឧបករណ៍ និងសម្ភារៈហាត់ប្រាណ នៅសួនស្តេចកន (សេះ៨) និងនៅសួនកុមារ ខាងមុខសាលាខេត្តនាពេលខាងមុខ ដើម្បីផ្តល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ៕

ដោយ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម