ព័ត៌មានជាតិ
វីឡាភ្លោះមួយកន្លែងសាងសង់ក្បែរមាត់ព្រែក ស្ថិតក្នុងស្រុកទឹកឈូ មិនទាន់ត្រូវបានវាយកម្ទេចចោលនៅឡើយទេ
វីឡាភ្លោះមួយកន្លែងសាងសង់ក្បែរមាត់ព្រែក ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានវាយកម្ទេចចោលនៅ ឡើយទេ ខណៈអាជ្ញាធរមានសមត្ថកិច្ច បានវាយកម្ទេចចោលរបងបេតុង និងកន្លែងអាហារដ្ឋានទំនើបមួយ នៅទីតាំងក្បែរនោះរួចហើយ។

កាលពីចុងខែសីហាកន្លងមក អាជ្ញាធរដឹកនាំដោយលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត អមដំណើរដោយមន្ត្រីសាលាដំបូងខេត្ត ប្រធានមន្ទីររៀបចំដែនដី លោកប្រធានមន្ទីរធនធានទឹក អាជ្ញាធរស្រុកទឹកឈូ និងកងកម្លាំងប្រដាប់អាវុធ បានប្រើប្រាស់គ្រឿងចក្រចំនួន ៤ គ្រឿងកាយវាយកម្ទេចរបងបេតុង និងកន្លែងអាហារដ្ឋានទំនើបមួយ នៅជាប់មាត់ព្រែក ដែលស្ថិតនៅក្នុងភូមិជុំក្រៀល ឃុំជុំក្រៀលស្រុកទឹកឈូ ខេត្តកំពត។ ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វីបានជាវីឡាភ្លោះមួយនៅក្បែរនោះ ដែលមានរបងហ៊ុមព័ទ្ធជុំវិញ មកដល់ពេលនេះ មិនទាន់បានវាយកម្ទេចចោលឡើយនៅឡើយ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ បានលើកឡើងថា លោកមិនទុកឲ្យមនុស្ស ៣, ៤នាក់ ទៅ១០នាក់នោះ ទៅធ្វើរបងហ៊ុមព័ទ្ធយកដីចំណីមាត់ព្រែក ដែលធ្វើឲ្យខូចប្រយោជន៍រួម ហើយបើជាដីរបស់រដ្ឋ ត្រូវដកយកមកជាសម្បត្តិរដ្ឋវិញ។ លោកអភិបាលខេត្តកំពត បានលើកឡើងទៀតថា ដីតាមបណ្ដោយមាត់ព្រែក ចាប់ពីទីស្នាក់ការកងទ័ពជើងទឹកប្រចាំទិសកំពត និងកែប រហូតដល់ផ្ទះលោកស្នងការខេត្ត មានប្រវែង ២ពាន់ម៉ែត្រ នឹងធ្វើជាកន្លែងប្រណាំងទូកខ្នាតធំនៅពេលខាងមុខ។

ប្រជាពលរដ្ឋនៅខេត្តកំពត កំពុងរង់ចាំមើល ថាតើវីឡាភ្លោះមួយកន្លែងនេះ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ច វាយកម្ទេច ចោលនៅពេលណា? ខណៈសេចក្ដីរាយការណ៍ពីភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តកំពត បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២នេះ មិនទាន់មានការវាយកម្ទេចចោល នៅឡើយ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


