ព័ត៌មានជាតិ
កម្ពុជា វៀតណាម រំលឹកខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត
ស្វាយរៀង: មន្រ្តីកម្ពុជា បានចូលរួមពិធីរំលឹកខួប ៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.០៦.១៩៦៤-២៤.០៦.២០២២ ) រវាងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលប្រារព្ធធ្វើនៅខេត្តតៃនិញ ប្រទេសវៀតណាម នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងអបអរសាទរផងដែរជាមួយប្រជាពលរដ្ឋបក្ស និងរដ្ឋ នៃខេត្តតៃនិញ ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២២។
លោកបន្តថា ការរៀបចំពិធីដ៏មានសារៈសំខាន់នេះ គឺជាការផ្សារភ្ជាប់ជាមួយសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ កីឡា និងការតាំងពិព័រណ៍ផលិតផលតំបន់របស់បណ្ដាខេត្ត នីមួយៗ គឺមិនត្រឹមតែបានឆ្លុះបញ្ចាំងឲ្យឃើញពីមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្ត ទាំងសងខាងរួមគ្នាកសាង និងសម្រេចបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីឆន្ទៈដ៏ម៉ឺងម៉ាត់មុតស្រួច ច្បាស់លាស់ និងខ្លាំងក្លា ក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការ លើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង។

លោកបានបន្ថែមថា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ កម្ពុជា-វៀតណាម បានឆ្លងកាត់នូវដំណាក់កាល ជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ ។ បច្ចុប្បន្នប្រជាជន បណ្ដាខេត្តជាប់ព្រំដែន បាននិងកំពុងសប្បាយរីករាយ ដោយការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលបានផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ៕ ដោយ:ភក្ដី



-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


