សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហនៅក្រុងបាវិត ដើម្បីបង្ក្រាបបទល្មើសឆបោកអនឡាញ និងការស្នាក់នៅខុសច្បាប់
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ និង កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និង ធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្លូវកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះការចុះធ្វើរដ្ឋបាលចំហនេះ ក៏មានការចូលរួមពីលោកអភិបាលរងក្រុងបាវិត កងកម្លាំង និង មន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និង ធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។



សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បី ៖ ១.បង្ក្រាប និង ទប់ស្កាត់ ករណីជនបរទេស ឬ បុគ្គលដែលចូលមកស្នាក់នៅ និង ធ្វើការងារដោយខុសច្បាប់។ ២.ស្រាវជ្រាវ និង ស្វែងរក ចំពោះទីតាំងសង្ស័យដែលមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។



អាជ្ញាធរខេត្តស្វាយរៀង គូសបញ្ជាក់ថា ការចុះត្រួតពិនិត្យ និង ធ្វើរដ្ឋបាលបើកចំហ នាពេលនេះ គឺជាផ្នែកមួយ នៃការរឹតបន្តឹង និង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ការយកទីតាំងនានាក្នុងមូលដ្ឋានទៅប្រើប្រាស់ខុសច្បាប់ និង បង្ការរាល់បទល្មើសគ្រប់ប្រភេទ។



អាជ្ញាធរខេត្ត ក៏បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និង ជនបរទេស ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះរាល់សកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខ និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិ៕
អត្ថបទ ៖ ភក្ដី






-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


