ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ នាំយកនូវអំណោយរបស់សម្តេចតេជោចែកជូនដល់ចាស់ជរាចំនួន ១៥០ គ្រួសារ នៅក្រុងបាវិត
ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរាចំនួន ១៥០ គ្រួសារ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

អំណោយដ៏ថ្លៃថ្លានេះបានមកពីកៀរគររបស់លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងការឧបត្ថម្ភពីសមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលមានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ។

លោកបន្តទៀតថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក បានបង្ហាញពីការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងារទាំងអស់ ចូលរួមទទួលទាននំបញ្ចុកសាមគ្គីនៅភូមិបាវិតលើ សង្កាត់បាវិត ដើម្បីថ្លែងអំណរគុណដល់ក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចបានចុះសួរសុខទុក្ខដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


