ព័ត៌មានជាតិ
លោក វង សូត ណែនាំដល់មន្ត្រីបន្តប្រឹងប្រែងលើការងារជំនាញ ដើម្បីបម្រើសេវាជនងាយរងគ្រោះ
ជាការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការណែនាំដល់មន្ត្រីជំនាញគ្រប់ថ្នាក់របស់ក្រសួង ត្រូវតែបន្តប្រឹងប្រែងលើការងារជំនាញ ក្នុងការបម្រើសេវាជូនពលរដ្ឋក្រីក្រពិសេសជនងាយរងគ្រោះ ដើម្បីឲ្យពួកគាត់ទទួលនូវអត្ថប្រយោជន៍ពិតប្រាកដបន្តទៅទៀត។

លោករដ្ឋមន្ត្រី វង សូត ថ្លែងបែបនេះកាលពីម្សិលមិញ ខណៈពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យសំណង់អាគាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុដែលកំពុងលេចរូបរាងជាបណ្តើរៗនោះ។


ជានិច្ចកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងបានយកចិត្តទុក្ខដាក់ខ្ពស់ដល់សុខទុក្ខរបស់មន្ត្រីរាជការនៅទូទាំងប្រទេសជាធំ។ ជាក់ស្ដែងសំណង់អគារដ៏ធំស្កឹមស្កៃ ដែលកំពុងសាងសង់នេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព ជីវភាពរបស់ពលរដ្ឋទូទៅ ក៏ដូចជជនងាយរងគ្រោះ ដើម្បីបង្កើនភាពងាយស្រួលទាំងការហូបចុក ការស្នាក់នៅ និង ការងារប្រចាំថ្ងៃ។


ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ និងជនរងគ្រោះស្នាក់នៅមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាតត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់ និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។

ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋ ដែលទីទាល់ក្រជនងាយរងគ្រោះ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ជូនដល់ពួកគាត់ភ្លាមៗតែម្ដង ពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


