ព័ត៌មានជាតិ
ទូតជប៉ុន៖បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាឧបសគ្គនៃទំនាក់ទំនងកម្ពុជា និងលោកខាង លិច
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺនៅមានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយ«កម្ពុជាថ្មី» នៅថ្ងៃទី១២ ខែកញ្ញា។

លោក ម៉ាសាហ៊ីរ៉ូ លើកឡើងដូច្នេះថា៖ «ជាគោលនយោបាយការបរទេស កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា មានគោល បំណងកសាងទំនាក់ទំនងល្អជាមួយប្រទេសគ្រប់ទិសទី រួមទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុបផងដែរ»។ ប៉ុន្តែ លោកយល់ថា ទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប មានទិដ្ឋភាពប្រឈមមួយចំនួនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ត្រង់ចំណុចនេះ លោកទូតជប៉ុន អះអាងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាមហាអំណាពិភពលោក ហើយមាន គោលនយោបាយការបរទេសរៀងៗខ្លួន ដូច្នេះ ប្រហែលជាមិនសូវមានរឿងច្រើនដែលជប៉ុនអាចធ្វើជាអន្តរការីដោយផ្ទាល់បាននោះទេ។

តែយ៉ាងណាក្ដី លោកឯកអគ្គរាជទូត បញ្ជាក់ថា ជប៉ុនមិនចង់ឃើញការប្រឈមមុខដាក់គ្នារវាងកម្ពុជា និងប្រទេសលោកខាងលិចទេ ដោយជប៉ុន ចង់ឲ្យកម្ពុជា និងប្រទេសលោកខាងលិច គួរមានការជួយលើកកម្ពស់ការយល់ដឹង និងត្រូវមានការប្រាស្រ័យទាក់ទងគ្នាល្អទៅវិញទៅមក។ ទន្ទឹមគ្នានេះ ដោយផ្អែកលើបរិយាកាសសង្គម និងវប្បធម៌នយោបាយរបស់ជប៉ុន និងកម្ពុជា ដែលមានភាពស្រដៀងគ្នានោះ រដ្ឋាភិបាលជប៉ុន នឹងខិតខំគិតគូរបន្ត ថាតើមានអ្វីដែលជប៉ុនអាចធ្វើទៅបាន ក្នុងការជួយជំរុញទំនាក់ទំនងឲ្យកាន់តែល្អប្រសើររវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប៕

ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


