ព័ត៌មានជាតិ
សម្តេចតេជោ នឹងបញ្ចេញសៀវភៅដែលបង្ហាញរឿងសំងាត់ៗជាច្រើនចំនួន៥ម៉ឺនក្បាលនាពេលខាងមុខនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា សម្តេចកំពុងឲ្យគេបោះពុម្ភសៀវភៅដែលនិយាយពីរឿងសំងាត់ៗជាច្រើនចំនួន៥ម៉ឺនក្បាលសម្រាប់ប្រជាពលរដ្ឋខ្មែរ និងមិត្តភក្រ័បរទេសបានស្វែងយល់។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរបញ្ជាក់ថា៖ ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តម កែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ»។

សម្តេចតេជោ បានសរសេរបន្តទៀតថា ៖ «សៀវភៅនេះបានបញ្ចេញនូវរឿង សម្ងាត់ប្រម៉ាន៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថា ចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសារអង់គ្លេស ដើម្បីឱយមិត្តភក្រ័បរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


