Connect with us

ព័ត៌មានជាតិ

​ព្រមាន​ដក​អភិបាល​ខេត្ត មេ​ប៉ូលិស​ខេត្ត​ក្រុង បើ​បង្ក្រាប​ល្បែង​ខុស​ច្បាប់​មិន​បាន

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្ដេច តេជោ ហ៊ុន សែន បាន​ចេញ​សារ​ឲ្យ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់ ហើយ​ព្រមាន​​មិន​ញញើត​នឹង​ដក​មន្រ្តី​ថ្នាក់​ដឹក​នាំ​ខេត្ត​មិន​ថា​ជា​ចៅហ្វាយ​ខេត្ត មេប៉ូលិស​​ខេត្តក្រុង បើ​បង្ក្រាប​ល្បែង​ស៊ី​សង​មិន​បាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​បាន​បញ្ជាក់​ថា មិន​បន្ត​ឲ្យ​សភាពការណ៍​ល្បែង​ខុស​ច្បាប់​កើតឡើង​បែប​អនាធិបតេយ្យ​​តទៅ​ទៀត​ទេ។ សម្តេច​ប្រមុខ​រដ្ឋាភិបាល​បាន​លើក​​ឡើង​ថា ល្បែង​ខុស​ច្បាប់​កើត​មាន​នៅក្នុង​មូលដ្ឋាន​ខេត្តក្រុង មិនមែនអាជ្ញាធរ​មិន​ដឹង​នោះទេ ក្រែង​តែអស់​លោក​មិន​ធ្វើ។ ទីតាំង​បនល្បែង​ខុស​ច្បាប់​បាន​រីក​រាល​ដល់​ហាង​គុយទាវ ហាង​កាហ្វេ ហើយ​សម្តេច​ក្រើន​រំលឹក​ឲ្យ​ម្ចាស់​អាជីវកម្ម​ហាង​គុយទាវ ហាង​កាហ្វេ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​ចៀសវាង​ការ​ដក​អាជ្ញាប័ណ្ណ​ឈាន​ដល់​ការ​បិទ​ទ្វារ ដែល​នេះ​មិនមែន​បទ​បញ្ជា​ឲ្យ​ប៉ះពាល់​អាជីវកម្ម គឺដើម្បី​បង្ការ​កើត​​បញ្ហា​អសន្តិសុខ​ចោរ​លួច​ចោរ​ប្លន់​ដោយសារ​ចាញ់​ល្បែង។​

ជាមួយគ្នា​នេះ សម្តេច​ក្រើន​រំលឹក​ឲ្យ​អាជ្ញាធរ​ខេត្ត​ ក្រុង ស្រុក​យក​ការ​ទទួល​ខុស​ត្រូវ ក្នុង​ឋានៈ​ជា​បញ្ជា​ឯកភាព​លើ​កម្លាំង​ប្រដាប់​អាវុទ្ធ ត្រូវ​ធ្វើ​ឲ្យ​ច្បាស់ ធ្វើ​ឲ្យ​ដិត​ដល់​ធ្វើ​ឲ្យ​ដាច់​ណាត់ កុំ​ឲ្យល្បែង​ខុស​ច្បាប់​​គ្រប់​ប្រភេទ​រួមទាំងកន្ទុយ​លេខ​​កើត​មាន​ក្នុង​មូលដ្ឋាន​ ត្រូវ​តែ​បង្ក្រាប​ឲ្យដូច​​ភ្លៀង​រលឹម​កុំ​ឲ្យ​កើត​មាន​​​ជា​ដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម