ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជំហរគាំទ្រគោលនយោបាយចិនតែមួយ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ជំហរម៉ឺម៉ាត់របស់កម្ពុជាក្នុងការគាំទ្រឥតងាករេនូវគោលនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមវាសនារួមរវាងចិន-កម្ពុជា។
សម្ដច ទៀ បាញ់ មានប្រសាសន៍នៅក្នុងពិធីផ្ទេរ និងប្រគល់រថយន្ត និងសម្ភារយោធារបស់ក្រសួងការពារជាតិចិននៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២នៅខេត្តកំពង់ឆ្នាំងជាមួយវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់មានប្រសាសន៍ថា កម្ពុជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិនដែលបានផ្ដល់ជំនួយរថយន្ត និងសម្ភារមួយចំនួនដល់ក្រសួងការពារជាតិដែលសម្ដេចអះអាងថាជំនួយនេះនឹងរួមចំណែកការការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។
លើសពីនេះ ជំនួយឧបត្ថម្ភសម្ភារយោធានៅពេលនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការហ្វឹកហ្វឺនជួយសង្គ្រោះគ្រោះមហន្តរាយ ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាល និងសង្គមកិច្ច។

ម្យ៉ាងទៀតជំនួយឧបត្ថម្ភទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីមិត្តភាពសាមគ្គីភាព និងជាមិត្តដែកថែបដ៍ពិតប្រាកដដែលតែងតែជួយគាំទ្រកងទ័ពប្រជាជនកម្ពុជាគ្រប់គ្រាលំបាក បានទាន់ពេលវេលា និងគ្មានលក្ខខណ្ឌក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៍ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៍ស៊ីជម្រៅគ្រប់ជ្រុងជ្រោយកាន់តែរឹងមាំ។
សម្ដច ទៀ បាញ់អះអាងថា ក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួនទាំងនៅក្នុងទ្វីបអាស៊ីដែលជាចំណោទបញ្ហា ហានិភ័យដល់ស្ថិរភាព និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។
សម្ដច ទៀ បាញ់បន្តថា កិច្ចសហប្រត្តិបត្តិការទ្វេភាគីនៃកងទ័ពប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត ក្នុងភាពជាដៃគូ និងដំណើរការការងារសម្រេចជាប្រក្រតីជាបន្តបន្ទាប់តាមផែនការស្របតាមចក្ខុវិស័យថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ក្រសួងការពារជាតិចិននៅថ្ងៃទី ២០ ខែកញ្ញា ២០២២នេះ បានផ្ដល់រថយន្តជំនួយឥតសំណងដល់កម្ពុជាចំនួន ១០៧ គ្រឿង និងសម្ភារយោធាមួយចំនួនក្នុងការបម្រើដល់វិស័យយោធានៅកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១០ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


