ព័ត៌មានជាតិ
ម៉ាឡេស៊ី និងកម្ពុជា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងការកសាងសមត្ថភាពយោធា
នាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ី និងកម្ពុជា មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូផ្នែកការពារជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងការបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។

ការលើកឡើងនេះ ធ្វើឡើងតាមរយៈសារដែលលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

លោកបានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាដោយផ្លែផ្កាលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ដោយផ្តោតលើការអនុវត្តឱ្យមានប្រសិទ្ធភាពនូវក្របខណ្ឌទ្វេភាគីដែលមានស្រាប់ ការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចយោធា ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា ព្រមទាំងគំនិតផ្តួចផ្តើមនានាសម្រាប់ការកសាងសមត្ថភាព។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា ក្នុងនាមជាសមាជិកអាស៊ាន ម៉ាឡេស៊ី និងកម្ពុជា មានចក្ខុវិស័យរួមក្នុងការកសាងតំបន់ប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ការពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈស្ថាប័ន និងការរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាការពារជាតិដែលដឹកនាំដោយអាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងពង្រឹងស្ថិរភាពក្នុងតំបន់។

លោកបានបន្ថែមថា មិត្តភាព និងទំនុកចិត្តដែលប្រទេសទាំងពីរបានកសាងជាយូរមកហើយ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិឱ្យកាន់តែស៊ីជម្រៅ។
លោកក៏បានសម្តែងក្តីរីករាយចំពោះការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាដៃគូរវាងកងទ័ពម៉ាឡេស៊ី និងកងយោធពលខេមរភូមិន្ទ សម្រាប់ជាប្រយោជន៍ដល់ប្រជាជាតិទាំងពីរ និងសហគមន៍អាស៊ានទាំងមូល។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងក្រសួងការពារជាតិកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


