ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃថៃណាត់ស្រីចូលកុដិក្នុងតម្លៃ ១០០០បាត តែត្រូវតម្រួតតាមទាន់
ព្រះសង្ឃវ័យ ២៨ វស្សា មួយអង្គ ត្រូវបានមេគណចាប់ផ្សឹក ក្រោយពីមានរឿងដ៏អាស្រូវមួយបានកើតឡើងនៅក្នុងទីអារាម ដោយសារតែសង្ឃអង្គនេះបានណាត់ស្ត្រីម្នាក់អោយចូលមកបម្រើផ្លូវភេទដល់កុដិតែម្តង។
ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រលប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទីអារាមមួយកន្លែងក្នុងស្រុកមឿង ខេត្តឆៃយ៉ាណាត ប្រទេសថៃ។
បើតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា នៅពេលដែលស្ត្រីចូលទៅក្នុងកុដិព្រះសង្ឃបានមួយភ្លែត សមត្ថកិច្ចក៏បានចុះទៅដល់ ដោយបានគោះទ្វារហៅ លុះពេលទ្វាររបើកឡើង គេសង្គេតឃើញស្ត្រីសល់ តែអាវ ទ្រនាប់ រីឯព្រះសង្ឃវិញគឺស្បង់ជីវរ មិនមានជាប់នៅលើប្រាណនោះឡើយ ព្រមទាំងមានសំបកស្រាបៀរមួយកំប៉ុង នៅទីនោះផង ទើបសមត្ថកិច្ចនាំយកទៅប្រគល់អោយព្រះមេគណដើម្បីផ្សឹក។
បើតាមការរៀបរាប់ព្រព្រះសង្ឃវ័យ២៨ វស្សា បានបញ្ជាក់ថា ខ្លួសដើម្បីសងគុណ ឪពុក ម្តាយ តែរយ:ពេល ៣ខែប៉ុណ្ណោះ ប៉ុន្តែដោយសារពេលនេះជាប់ក្នុងពេលចូលវស្សក៏បន្តនៅអោយផុតបុណ្យភ្ជុំទើបសឹកវិញ។ ហើយនៅមុនពេលជាសង្ឃ គឺបានស្គាល់ស្ត្រីម្នាក់តាមរយ: ហ្វេសប៊ុក ដែលនាងតែងតែប្រកាសចង់បានស្វាមី លុះដល់ថ្ងៃកើតហេតុ នាងក៏បានទាក់ទងមកទៀត ប៉ុន្តែលោកបានប្រាប់ថា ពេលនេះអាត្មាគឺជាសង្ឃ តែនាងនៅតែចង់មករក ទើបចរចារតម្លៃរួមភេទគឺ ១.០០០ បាត តែទីបំផុតក៏ត្រូវសមត្ថកិច្ចមកទាន់តែម្តង។
ដោយឡែនស្ត្រីរូបនោះបាននិយាយថា បន្ទាប់ពីត្រូវរ៉ូវគ្នាក្នុងតម្លៃ១.០០០បាន រួចមក នាងក៏បានធ្វើដំណើរចូលទៅក្នុងកុដិលោក ដោយបានទិញស្រាបៀរមួយកំប៉ុងផ្ញើរអោយលោកផង គឺនៅពេលចូលដល់ក្នុងកុដិ លោកក៏បានផឹកស្រាបៀរនោះអស់ ហើយក៏បានដោះស្បង់ចេញ ឯនាងក៏បានដោះអាវក្រៅចេញដែរនៅសល់តែអាវទ្រនាប់ ទើបលោកចាប់ផ្តើមបបោសអង្អែលលើដើមទ្រូងនាង តែក៏ត្រូវអាក់ខានដោយសារតម្រួតមកទាន់។
ក្រោយពេលផ្សឹករួច ព្រមទាំងបាននាំយកទៅប្រគល់អោយក្រុមគ្រួសារវិញ ក៏ត្រូវបានអាណាព្យាបាល ចោទប្រកាន់ថា រឿងនេះគឺទំនងជាសមត្ថកិច្ចមានការរៀបចំជាឈុតឆាកដើម្បីសម្តែងក្នុងន័យមិនចង់អោយខូច កិត្តិយសកូនប្រុសគេ ព្រោះពេលស្ត្រីនោះទៅដល់មិនបានប៉ុន្មានផង ក៏មានតម្រួត និងអ្នកកាសែតទៅដល់ដែរ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏សមត្ថកិច្ចមិនតប.ត ព្រោះពេលនោះក៏សមត្ថកិច្ចមិនយកទោសពៃរ៍អ្វីដែរដោយគ្រាន់តែផ្សឹកទៅជាពលរដ្ឋធម្មតាវិញតែប៉ុណ្ណោះ ព្រោះនេះជាសង្ឃដែលគ្រាន់តែបួសសងគុណអ្នកមានគុណ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង