មិត្ត​ហ្វូ​ន អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា ចុះ​កិច្ចព្រមព្រៀង សហ​ប្រតិបត្តិការ​រយៈពេល​វែង ដើម្បី​ផ្ដល់​សេវា​ទូរគមនាគមន៍ ធានា រ៉ាប់រង​អាយុជីវិត និង​គណនី​តាម​ទូរស័ព្ទ​ចល័ត​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មិត្ត​ហ្វូ​ន អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា ចុះ​កិច្ចព្រមព្រៀង សហ​ប្រតិបត្តិការ​រយៈពេល​វែង ដើម្បី​ផ្ដល់​សេវា​ទូរគមនាគមន៍ ធានា រ៉ាប់រង​អាយុជីវិត និង​គណនី​តាម​ទូរស័ព្ទ​ចល័ត​

Published

on

​ក្រុមហ៊ុន មិត្ត​ហ្វូ​ន អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា ដែល​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ធំៗ​បំផុត​ទៅតាម​វិស័យ​របស់ខ្លួន ក្នុង ប្រទេស កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង (MoU) លើ​កិច្ច​សហប្រតិបត្តិការ រួមគ្នា​ក្នុង​ការផ្ដល់សេវា​ទូរគមនាគមន៍ ធានា​រ៉ាប់ រង​អាយុជីវិត និង​គណនី​តាម​ទូរស័ព្ទ​ចល័ត ហើយ​ពិធី​នេះ​បាន ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ​២០២០ ដែល​រៀបចំ​រួមគ្នា ដោយ​នាយក​ចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី លោក Pham Doan Cuong និង​អគ្គនាយក (​ចាត់តាំង​) ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty​។

​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ដៃគូ​ទាំងនេះ នឹង​ផ្ដល់​សេវា នានា ដល់​អតិថិជន​របស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា ដូចជា​សេវា ទូទាត់ ប្រាក់​តាម​អន​ឡាញ និង​ការពង្រឹង​សេវា​ធានារ៉ាប់រង អាយុជីវិត​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង ពង្រឹង​ដល់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​រវាង​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍ គណនី​តាម​ទូរស័ព្ទ​ចល័ត និង ធានា រ៉ាប់រង​អាយុជីវិត ទាំងបី​នេះ​ផងដែរ​។ ភាគី​ទាំង​បី នឹង​សហការ គ្នា​លើ​ប្រតិបត្តិការ​មួយ​ចំនួន​។ ក្នុងនោះ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន​នឹង ផ្ដល់​ជូន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នូវ​សេវា​ហៅ​និង​ទទួល ទូរស័ព្ទ (SIP TRUNK) សេវា​អ៊ីនធឺណិត សេវា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និង​សេវា​ជាច្រើន​ទៀត​។ ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី នឹង​ផ្ដល់​សេវា​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ក្នុងការ​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង តាមរយៈ​ប្រព័ន្ធ​បង់​ប្រាក់​អ៊ី​-​ម៉ាន់​នី ឬ​គណនី​តាម​ទូរស័ព្ទ​ចល័ត​។​

​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន លោក Phung Van Cuong មានប្រសាសន៍ថា “​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ ក្រុមហ៊ុន​ទាំង​បី​នឹង​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន​នូវ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​”​។ លោក​បាន​បន្ថែម​ថា “​កិច្ចសហប្រតិបត្តិការ​នេះ ដាក់​ចេញ​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​បង់ប្រាក់​សេវា​ធានារ៉ាប់រង អាយុជីវិត ដែល​នេះ​ជា​ជំហាន​បន្ទាប់​នៃ​ការ​វិវត្ត​ផ្នែក​ឌីជីថល របស់​យើង ក៏ដូចជា​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ព្រូ​ដិ​នសល​កម្ពុជា មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ក្នុង​ការបន្ត​ប្រើប្រាស់ បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដើម្បី​បម្រើ​សេវាកម្ម​ដែល ធ្វើ​ឲ្យ អតិថិជន កាន់​តែមាន​ទំនុកចិត្ត ហើយ​ជួយ​ឲ្យ​ពួកគាត់​រស់នៅ​មាន សុខភាព ល្អ និង​មាន​ផាសុកភាព​ជាង​មុន​”​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​-​ម៉ាន់​នី លោក Pham Doan Cuong មានប្រសាសន៍ថា​៖ “​ភាពជា​ដៃគូ នេះ​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​អ៊ី​-​ម៉ាន់​នី និង​ព្រូ​ដិ​នស​ល​កម្ពុជា​ក្នុងការ​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង​របស់ខ្លួន​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក៏​អាច​ទូទាត់​សំណង​ជូន ដល់ អតិថិជន របស់ខ្លួន តាមរយៈ​ភ្នាក់ងារ​ជាង ៨០០០ ទីតាំង​របស់​អ៊ី​-​ម៉ាន់​នី នៅ​ទូទាំងប្រទេស​ផងដែរ​”​។

​អគ្គនាយក (​ចាត់តាំង​) ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា “​គោលបំណង​របស់​ក្រុម ហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គឺ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល បាន​នូវ ជីវិត​ដ៏​ប្រសើរ​។ ដើម្បី​បំពេញ​គោលបំណង​នេះ ទំនួល​ខុស​ត្រូវ​របស់​យើង​នៅ​ពេលនេះ គឺ​កាន់​តែមាន​ភាព​បន្ទាន់ និង​សំខាន់​ជាង ពេលណា​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ក្នុង​កម្ពុជា ពោល​គឺ​ដោយសារតែ​រោគរាតត្បាត​កូ​វីដ​-១៩ ហើយ​និងទឹកជំនន់ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ក្នុងពេលនេះ​។ ទន្ទឹម​នឹងនេះ​ផងដែរ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រើ ប្រាស់ សេវា​ធានា រ៉ាប់រង​អាយុជីវិត​នៅ​មាន​កម្រិត​ទាប នៅឡើយ​”​។

​លោក Sanjay Chakrabarty បញ្ជាក់ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ធានា រ៉ាប់រង អាយុជីវិត​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដោយមាន​អតិថិជន ជាង ២០ ម៉ឺន​នាក់ ហើយ​តាមរយៈ​ការ​ជួយ​គាំទ្រ​ក្នុង​កិច្ច​សហ ប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ពី​សំណាក់​ក្រុមហ៊ុន​នាំ​មុខ​គេ​ទាំងពីរ គឺ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ជឿ​ជាក់​ថា យើង​នឹង​មាន​លទ្ធភាព ពិសេស​ក្នុង​ការពង្រីក​វិសាលភាព សេវា​ធានា រ៉ាប់រង អាយុជីវិត​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​កម្ពុជា​ ដែល​ពុំ​ទាន់​ទទួល​បាន​ការធានារ៉ាប់រង ឬ​មានការ​ធានារ៉ាប់រង​តិចតួច​៕

អត្ថបទពាណិជ្ជកម្ម​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services