ព័ត៌មានជាតិ
ទូកចូលរួមប្រណាំងនៅក្រុងតាខ្មៅ កើនជិតដល់ ៩០ ទូក
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាល និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ចំនួនទូកដែលចូលរួមប្រណាំងនៅក្រុងតាខ្មៅបានកើនឡើងដល់ជិត ៩០ទូកហើយគិតត្រឹមពេលនេះ។

នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ នេះ លោក ចេង សំអ៊ុល បានគូសបញ្ជាក់ថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅគ្រោងរៀបចំរយៈពេល ២ ថ្ងៃ នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងចំណោមទូកទាំង ៨៩ ដែលចូលរួមប្រណាំង មានទូកអុំបុរសចំនួន ៤៤ ទូក ទូកចែវបុរសចំនួន ៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ ទូក។
លោក ប៊ុន ផេង អភិបាលរងខេត្កណ្តាលបានណែនាំដល់សមាជិកនៃអនុគណៈកម្មការទាំងអស់ ត្រូវត្រៀមនូវរាល់ខ្លឹមសារសំខាន់ៗនៃបទបញ្ជាការប្រណាំង ដើម្បីឲ្យកីឡាករ-កីឡាការិនីដែលចូលរួមប្រកួតបានយល់និងអនុវត្តដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងយល់ច្បាស់ពីការបែងចែកចំណាត់ថ្នាក់ទូក ទូកលឿន មធ្យម ទូកគូរពិសេស និងទូកខ្នាតអន្តរជាតិ។

ជាមួយគ្នានេះ លោកបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវសម្របសម្រួលបច្ចេកទេស និងត្រួតពិនិត្យឧបករណ៍សម្ភារៈសម្រាប់បម្រើក្នុងពិធីប្រណាំងទូកកុំឲ្យមានការថ្លោះធ្លោយ និងត្រូវត្រៀមលក្ខណៈសម្បត្តិជាមុន គោរពតាមវិន័យ សីលធម៌ថ្លៃថ្នូរ ជៀសវាងភាពយឺតយ៉ាវឬបាត់សណ្ដាប់ធ្នាប់៕

ដោយ៖ ឌឿនចាន់ ថារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


