Connect with us

ព័ត៌មានជាតិ

ច្រកអន្តរជាតិដូង ផ្អាកការធ្វើចរាចរណ៍ ដោយសារទឹកជន់ខ្លាំង

បានផុស

នៅ

ខេត្តបាត់ដំបង ÷ ច្រកអន្តរជាតិដូង ដែលផ្សាភ្ជាប់ពីស្រុកកំរៀង ខេត្តបាត់ដំបង ទៅកាន់ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តគ្រប់ប្រភេទ ដោយសារទឹកឡើងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីព្រំដែនបានបញ្ជាក់ថា ចាប់តាំងពីព្រលប់ថ្ងៃទី១០ រហូតមកទល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ទឹកអូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានចាប់ផ្តើមហក់ឡើងយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យលិចច្រកអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅព្រឹកនេះដែរ សមត្ថកិច្ចជួរមុខ បានបិទបារ៉ាស់ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យមធ្យោបាយគ្រប់ប្រភេទ ធ្វើចរាចរណ៍ឆ្លងកាត់ឡើយ ព្រោះខ្លាចជួបនឹងបញ្ហាណាមួយជាយថាហេតុ ដោយរង់ចាំដល់ទឹកស្រកសិន។

ដោយឡែកនៅតាមតំបន់មួយចំនួនក្បែអូរព្រំដែនក៏កំពុងទទួលរងនូវទឹកជំនន់នេះដែរ ដោយសារតែតំបន់ខ្លះជាតំបន់​ទំនាប គឺធ្វើឱ្យទឹកអូរព្រំដែនបែកធ្លាយហូរកាត់តែម្តង។ កម្ពុជាថ្មី នឹងបន្តតាមដាន ជុំវិញទឹកជំនន់នេះ ប្រសិនបើមាន​អ្វីប្រែប្រួល៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម