ព័ត៌មានជាតិ
ដំណាំស្រូវជាង ៣ ម៉ឺនហិកតានៅខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយសារទឹកជំនន់
យ៉ាងហោចណាស់ដំណាំស្រូវជាង ៣ ម៉ឺនហិកតា (៣៦.០៥៩) រងផលប៉ះពាល់ ក្នុងនោះខូចខាតទាំងស្រុងចំនួន ៥ ៦៤៦ ហិកតា ព្រមទាំងប៉ះពាល់ដល់មនុស្សជាង ៦ ម៉ឺននាក់។

លោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៣ ខែតុលានេះថា មានក្រុង ស្រុកចំនួន ៩ របស់ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារទឹកជំនន់ ខណៈពេលនេះទឹកចាប់ផ្ដើមស្រកវិញហើយ។
លោក អុំ រាត្រីបានបញ្ជាក់ថា ចាប់រងគ្រោះពីទឹកជំនន់ឡើង រហូតដល់ទឹកស្រកទៅវិញធ្វើឲ្យប៉ះពាល់ យោងតាមមន្ត្រីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីរដ្ឋបាល ខេត្តបន្ទាមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ធ្វើឲ្យប៉ះពាល់កើនពីចំនួន ៨ ដល់ ៩ ស្រុក ក្រុង ឃុំ សង្កាត់ពី ៤៧ ដល់ ៤៩ ឃុំ/សង្កាត់ និង ២៧៨ ភូមិ។

គិតត្រឹមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ប៉ះពាល់មនុស្ស កើនឡើង ៦៣.៨១៦ នាក់ ឬ ១៥.០៧៤ គ្រួសារ ជម្លៀសកើនពី ១.០០០ គ្រួសារ ដល់ ១.៤៣១ គ្រួសារ សត្វពាហនៈ ២.៨៦៧ ក្បាល ស្រូវជាង ៣៦.០៥៩ ហិកតា ខូចខាត ៥.៦៤៦ ហិកតា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


