ព័ត៌មានជាតិ
ប្រទះឃើញរថយន្តស៊ើបមួយគ្រឿង ប្លុងចោលជិតសាលារៀន នៅក្នុងស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តស៊ើបមួយគ្រឿង ត្រូវបានគេយកមកប្លុងចោល បង្កឲ្យមាន ការភ្ញាក់ផ្អើលនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចដីឡូត៍មួយកន្លែង ដែលគ្មានមនុស្សនៅ ស្ថិតនៅក្នុង ភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានបានឲ្យដឹងថា រថយន្តដែលត្រូវគេយកមកទុកចោល នេះ ម៉ាក ស៊ើប (SURF) ពណ៌កណ្ដុរ ប្រមេះ គ្មានស្លាកលេខ នោះទេដោយនៅ ក្នុងរថយន្តឃើញមានឯកសារ និងរូបថត ដែលគេបានទុកចោលក្នុង រថយន្តរបស់ឈ្មោះ ស្រេង ស្រ៊ុន និង ហៅខ្លា៣ ជាមន្ត្រីនគរបាល មានឋានៈអនុសេនីយ៍ត្រី ជា នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ខេត្តកណ្តាល ដែលបានចូលនិវត្តន៍ មានស្រុកកំណើតនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងទៀតថា គេមិនបានដឹងថា ជន ខាងលើនេះ ជិះរថយន្ត យកមកប្លុងចោល ឬយ៉ាងណានោះទេ។

រថយន្តនេះ ត្រូវបានសមត្ថកិច្ច សហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយជុក និង ប្រជាការពារនាំយក រថយន្ត ខាងលើនេះមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ ឲ្យបានច្បាស់លាស់នៅករណីនេះ៕
ដោយ ៖ ឈៀង ថារិទ្ធ

សូមចុចអាន ៖ ពលករម្នាក់រអិលជើងបោកក្បាលស្លាប់ អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ
សូមចុចអាន ៖ រកឃើញករណីឆ្លងកូវីដ១៩ចំនួន២នាក់ទៀតនៅខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


