ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពច្រកអន្តរជាតិអូរស្មាច់ និងមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងក្រុងសំរោង
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនិងបន្តចុះពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង ក្នុងខេត្តឧត្តរមានជ័យ។
អមដំណើរលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនាឱកាសនេះ មានប្រតិភូក្រសួងសុខាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ដំណើរបេសសកម្មរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅលើទឹកដីនាខេត្តឧត្តរមានជ័យនៅព្រឹកនេះ គឺចុះត្រួតពិនិត្យស្ថានភាពច្រកព្រំដែនអន្តរជាតិអូរស្មាច់ ពិនិត្យមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង និងពិនិត្យការសាងសង់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ហើយដំណើរបេសកកម្មនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩ លើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃសរុបជាង១០នាក់ នៅបាត់ដំបង និងខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ម៉ម ប៊ុន ហេង បានកោតសរសើរអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីទាំងអស់ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យពលករ មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់បានយ៉ាងល្អ ក្នុងគោលបំណងការពារពីជំងឺកូវីដ១៩។
ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រីសូមកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដាក់កម្លាំងត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន មិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ពោលគឺត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល និងជែល ត្រូវពាក់ម៉ាសពេលស្ថិតក្នុងទីប្រជុំជន និងពិធីជួបជុំគ្នា ក៏ដូចជាត្រូវរក្សាគម្លាតសុវត្ថិភាពជាដើម។ ការដែលយើងអនុវត្តន៍បានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនេះ មានន័យថា យើងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យកើតលើខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។
ដោយឡែកលោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បងប្អូនពលករដែលមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់មានចំនួន ១៨៥៥នាក់ កំពុងធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យចំនួន៥៨៤នាក់ និងបានយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ចំនួន៨៧៤នាក់។
លោកថា មកដល់ថ្ងៃនេះមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យ មានចំនួន១២កន្លែង ក្រោមការណែនាំរបស់លោក ប៉ែន កុសល្យ គឺយើងត្រៀមពង្រីកមណ្ឌលធ្វើចត្តាឡីស័កថែមទៀត៕
ដោយ៖ចាន់ ធី





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


