Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតប្រមាណជិត ១ ពាន់នាក់ រងផលប៉ះពាល់ក្នុង​វិស័យទេសចរណ៍

បានផុស

នៅ

រាជរដ្ឋាភិបាល បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ប្រមាណ ៩៨៦ នាក់ នៃ​សហគ្រាស​ចំនួន ១០ នៅ​ខេត្ត​សៀមរាប ដែល​ទទួលរង​ផល​ប៉ះពាល់​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​នៅ​រសៀល​ថ្ងៃ​ទី ២៨ តុលា ឲ្យ​ដឹង​ថា ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​នេះ ធ្វើឡើង​តាមរយៈ​ធនាគារ វីង ដែល​នឹង​ផ្ញើ​សារ​អំពី​ការ​បើក​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរសព្ទ​កម្មករ​និយោជិត​បាន​ផ្តល់​មក​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល សហគ្រាស នា​ពេល​កន្លងមក។

ប្រាក់​ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ ក្នុង​នោះ​ចំនួន ១២១៥០០ រៀល ស្មើនឹង ៣០ ដុល្លារ​អាមេរិក សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល ១១ ថ្ងៃ ដល់ ២០ ថ្ងៃ។ ទឹកប្រាក់​ចំនួន ១៦២០០០ រៀល ស្មើនឹង ៤០ ដុល្លារ​អាមេរិក សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១ ថ្ងៃ ដល់ ១ ខែ។

ក្រសួង សូម​រំលឹក​ថា ធនាគារ វីង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បង​ប្អូន​ខកខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០ ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ វីង។

ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរសព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត ហើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ។

ករណី​បងប្អូន​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​សហគ្រាស​ទាំង ១០ នេះ មិនបាន​ទទួល​សារ​ទូរសព្ទ​ពី​ធនាគារ​វីង នោះ សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរសព្ទ​របស់​ខ្លួន​ទៅ​រដ្ឋបាល​សហគ្រាស​របស់​ខ្លួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម