Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទាំង១៤​ ធ្វើ​របាយការណ៍​ពី​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​របាយការណ៍​ឲ្យ​បាន​ជាក់លាក់​និង​ជាបន្ទាន់​ដើម្បី​ស្រង់​ទិន្នន័យ​នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ដំណាក់​កាល​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​គឺ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​របាយការណ៍​ជាក់លាក់​មួយ​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​ការ​សុំ​ថវិកាជាតិ​យកមក​ធ្វើការ​ជួសជុល​កែវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​នេះ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។

ការជំរុញ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​មន្ទីរ​ពាក់ព័ន្ធ​ នា​រសៀល​ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០ ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅតាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង​បាន​ទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។ ដូច្នេះ​ទេ​លោក​ស្នើ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំងអស់​រួមជាមួយ​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​លឿន ដើម្បីអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​របាយការណ៍​ជូនទៅ​រាជរដ្ឋាភិបាល​ក្នុង​ការសុំ​ថវិកា​យកមក​ធ្វើការ​ជួសជុល​កែលម្អ ការ​ខូច​ខាត​នេះ​ឡើងវិញ ពិសេស​គឺ​ការកសាង​នូវ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក និង​ការជួសជុល​បណ្ដាល​ផ្លូវ​ដែល​ខូចខាត​មួយចំនួន​ផ្សេងទៀត ដើម្បី​ត​ភ្ជាប់​ឡើងវិញ សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាកសិករ​ដែល​ខូចខាត​ផល​ស្រូវ ដំណាំ​រួមផ្សំ​យើង​ក៏​នឹងត្រូវ​ផ្តល់ជូន​ពួកគាត់​ផងដែរ​។

លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា ក្នុងអំឡុង​នៃ​ការ​នៃ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ បើ​គ្មាន​ការដឹកនាំ​និង​ចុះ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទេ​ ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​នេះ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ ជាមួយនឹង​កាយ​ពង្រីក​ប្រឡាយ​បង្ហូរទឹក​ជាដើម​បានធ្វើអោយ​ផលប៉ះពាល​មាន​លក្ខណៈ​ធូរ​ស្រាល​។

លោក​បញ្ជាក់​ថា ការពង្រីក​នៅ​ប្រឡាយ​បង្ហូរទឹក​មាន​លក្ខណៈ​ធំ​ជាង​មុន​នេះ ក្រោយពី​ការ​កាយ​ប្រឡាយ​នេះ​ហើយ យើង​នឹង​រក្សា​ប្រឡាយ ក្នុង​ទំហំ​ដដែល​ដោយ​មិន​មាន ការ​លុប​ដាក់​ប្រព័ន្ធ​លូ​តូច​ទេ សំដៅ​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ លិចលង់​នៅ​ឆ្នាំក្រោយៗ​ទៀត​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម