ព័ត៌មានជាតិ
អត្តសញ្ញាណប័ណ្ណអស់សុពលភាព ៩០ ថ្ងៃ បាត់ ឬខូច ត្រូវទៅបំពេញបែបបទធ្វើថ្មី
កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ មន្ត្រីនគរបាលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ប្រជាជនរស់នៅក្នុងខេត្តបន្ទាយមានជ័យណាមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពសល់រយៈពេល ៩០ ថ្ងៃ ត្រូវយកអត្តសញ្ញាណប័ណ្ណនោះទៅឲ្យមន្ត្រីនគរបាលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិនិត្យ នៅស្នងការ។ បើមន្ត្រីនគរបាលពិនិត្យឃើញសុពលភាពនៅសល់រយៈពេល ៩០ ថ្ងៃ អាចធ្វើថ្មីបានហើយ។

ចំណែកអត្តសញ្ញាណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ខូចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ។ បញ្ជាក់រួចរាល់ហើយ អាចយកមកធ្វើថ្មីនៅស្នងការបានហើយ។
ចំពោះយុវជន និងយុវនារីណាមានអាយុចាប់ពី ១៨ ឆ្នាំឡើង ត្រូវយកឯកសារមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅស្នងការនគរបាលខេត្ត និងអធិការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បាន ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ ចំណែកអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួនធ្វើការទំនាក់ទំនងមកខាង ឃុំ សង្កាត់ ទូទាំងខេត្ត។ ក្នុងនោះ ត្រូវយកឯកសារមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី រួមមាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណហ្វូតូ សំបុត្រកំណើត និងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ជាដើម។

មន្ត្រីនគរបាលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តទៀតថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ មានសារប្រយោជន៍ណាស់ចំពោះ ប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗ ពិសេសចូលរួមការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខនេះ ផងដែរ។

មន្ត្រីនគរបាលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ ថ្ងៃ ,ពលរដ្ឋបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអ្នកដែលគ្រប់អាយុ ១៨ ឆ្នាំឡើង ត្រូវរូតរះទៅធ្វើឲ្យបានឆាប់មុនថ្ងៃបោះឆ្នោតជាតិ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ចូលមកដល់។

ប្រជាពលរដ្ឋណាមានបញ្ហារឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុត ដើម្បីមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា និងការគំរាមបិទច្រកសមុទ្រក្រហម


